ផ្អើលពេញមន្ទីរពេទ្យ ពេលរកឃើញឆ្អឹងត្រី១០០ដើមជាប់នឹងរន្ធគូទបុរសម្នាក់
ចិន៖ វេជ្ជបណ្ឌិតមួយក្រុមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់បានរកឃើញឆ្អឹងត្រីជាច្រើននៅក្នុងគូទបុរសម្នាក់ ដែលសរុបទាំងតូចទាំងធំមានចំនួន១០០ឆ្អឹង។ បុរសជាជនរងគ្រោះមានឈ្មោះថា Zhou អាយុ៦៣ឆ្នាំ រស់នៅក្នុងខេត្តស៊ីឈួន ប្រទេសចិន។
មុនពេលកើតហេតុបុរសជាជនរងគ្រោះបានទៅញ៉ាំស៊ុបត្រីនៅក្នុងភោជនីយដ្ឋានមួយកន្លែង ហើយដោយគាត់គិតថា ត្រី ដែលមាន នៅក្នុងស៊ុបនោះតូចៗហើយផុយគាត់បានញ៉ាំត្រីនោះទាំងមូលដោយលេបទាំងឆ្អឹងតែម្តង។ ស្រាប់តែនៅថ្ងៃបន្ទាប់មកទៀត គាត់មានអារម្មណ៍ថា មានការឈឺចាប់នៅផ្នែកខាងចុងពោះវៀន និងរន្ធគូទរបស់គាត់ជាខ្លាំង។
ដោយទ្រាំនឹងការឈឺចាប់មិនបានទើបគាត់សម្រេចទៅមន្ទីរពេទ្យ ហើយខាងវេជ្ជបណ្ឌិតក៏បានពិនិត្យ និងធ្វើការវះកាត់ដោយចំណាយពេលប្រមាណជា១ម៉ោង ទើបអាចរកឃើញឆ្អឹងត្រីប្រមាណជា១០០ដើមនៅជាប់នឹងរន្ធគូទរបស់គាត់។ ខាងវេជ្ជបណ្ឌិតបានឲ្យដឹងថា នេះជាករណីទីមួយហើយ សម្រាប់ពួកគាត់ចាប់តាំងពីពួកគាត់បានមកធ្វើការជាច្រើនឆ្នាំមក៕


ភក្តី
ប្រភព៖ medium