ព័ត៌មានជាតិ
យុវតីកម្ពុជា លី មួយលាង ផ្តួលបេក្ខភាពបវកញ្ញាទាំង២៧ប្រទេស គ្រងមកុដ Miss Teen International ២០២៤ ជាលើកដំបូង នៅប្រទេសឥណ្ឌា
BY Naren
July 8, 2024
(ឥណ្ឌា)៖ ទីបំផុតយុវតីកម្ពុជា លី មួយលាង ផ្តួលបេក្ខភាពបវកញ្ញាទាំង២៧ប្រទេស គ្រងមកុដ Miss Teen International ២០២៤ ជាលើកដំបូង នៅប្រទេសឥណ្ឌា។ បវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា កញ្ញា លី មួយលាង «Miss Teen Cambodia» បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «Miss Teen International» ដែលមានបេក្ខនារីមកពីបណ្ដាប្រទេសនានា ២៨ប្រទេស ជុំវិញពិភពលោក ប្រកួតប្រជែងសម្រស់ប្រចាំដ៏ធំលំដាប់អន្តរជាតិមួយនេះ។

យុវតីកម្ពុជា លី មួយលាង អាយុ១៧ឆ្នាំ កាលពីយប់ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ជាបវរកញ្ញាខ្មែរដំបូងគេបំផុតបានឈ្នះមកុដក្នុងកម្មវិធី Miss Teen International២០២៤ នៅឯប្រទេសឥណ្ឌា។ ក្រៅពីគ្រងមកុដជ័យលាភី បវកញ្ញា លី មួយលាង ក៏ទទួលបានរង្វាន់ធំៗចំនួន៣នៅក្នុងកម្មវិធីមានដូចជា Miss Fashion Icon, Best in Ramp Walk និង Miss Multi Media៕




រូបភាព៖ Media load/ Miss Teen International