ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលសារសំឡេងក្លែងក្លាយ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកលុយក្នុងគណនីទូរស័ព្ទ

    BY Khmernote Media July 8, 2024
    អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលសារសំឡេងក្លែងក្លាយ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកលុយក្នុងគណនីទូរស័ព្ទ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ។

    អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការអំពាវនាវដល់សាធារណៈជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារី ដែលជាជនអនាមិកម្នាក់នោះ។ ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ។

    ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល នាំឱ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    Share This Post:
    MPO4D jitutoto mpo4d Mpoplay