ឃាត់ខ្លួនក្មេងទំនើង«រហ្ស័សនាម P.T» បន្ទាប់ពីដកខ្សែក្រវ៉ាត់ និងមួកការពារ ដេញវាយក្មេងលក់សណ្តែកដី សួនវង្វេនកោះពេជ្រ
- July 9, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង២១៖៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្មេងទំនើងមួយក្រុមដែលមានឈ្មោះថាក្រុម P.T មានគ្នាចំនួន ៩នាក់ បានធ្វើសកម្មភាពដកខ្សែក្រវ៉ាត់ និងមួកការពារ ដេញវាយក្មេងលក់សណ្តែកដី នៅចំណុចសួនវង្វេងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តែត្រូវបានសន្តិសុខកោះពេជ្រ ធ្វើការបង្អាក់និងដេញឃាត់ទុករហូតធ្វើឱ្យសន្តិសុខដួលម៉ូតូរបួសធ្ងន់ធ្ងរចូលមន្ទីរពេទ្យ។

ជាលទ្ធផលនៃភាពក្លាហានរបស់ក្រុមP.T ទាំងនេះ ក៏ត្រូវបានអាវុធហត្ថខណ្ឌចំការមន សហករណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ តាមធ្វើការឃាត់ខ្លួនបក្ខពួកបានចំនួន ០៥នាក់ យកទៅហាត់កីឡា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងអន់ចង់។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ ឬករណីល្មើសច្បាប់ផ្សេងៗ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទHotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការសម្ងាត់ជូន៕








ប្រភព៖ Phnom Penh Gendarmerie
- Share This Post:






