ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កូនប្រុសដែលបន្តវេនចាបុីពីព្រឹទ្ធាចារ្យ គង់ ណៃ បានបង្ហោះសារស្នើសុំចង់ឲ្យបញ្ចូលរូបលោកចូលក្នុងក្របខណ្ឌរដ្ឋ ដើម្បីបានបម្រើរដ្ឋដូចឪពុក និងជីវភាពសម្រាប់ថ្ងៃមុខ

    BY Naren July 10, 2024
    កូនប្រុសដែលបន្តវេនចាបុីពីព្រឹទ្ធាចារ្យ គង់ ណៃ បានបង្ហោះសារស្នើសុំចង់ឲ្យបញ្ចូលរូបលោកចូលក្នុងក្របខណ្ឌរដ្ឋ ដើម្បីបានបម្រើរដ្ឋដូចឪពុក និងជីវភាពសម្រាប់ថ្ងៃមុខ

    (ភ្នំពេញ)៖ កូនប្រុសតែម្នាក់ក្នុងចំណោមបងប្អូន១០នាក់ដែលបន្តវេនចាបុីពីព្រឹទ្ធាចារ្យ គង់ ណៃ គឺលោក គង់ បុរាណ កាលពីថ្ងៃទី០៩ ខែកក្កដា បានស្នើសុំបញ្ចូលក្នុងក្របខណ្ឌរដ្ឋ ដើម្បីបានបម្រើរដ្ឋដូចឪពុក និងជីវភាពសម្រាប់ថ្ងៃមុខ។ នៅក្នុងសំណេរនៅលើគណនីហ្វេសប៊ុក លោក គង់ បុរាណ បានសរសេររៀបរាប់ថា៖ «ខ្ញុំបាទឈ្មេាះ គង់ បុរាណ កូនប្រុសតែម្នាក់គត់ក្នុងចំណោមបងប្អូន១០នាក់ដែលបានបន្តវេនចាបុីពីលោកឪពុក គង់ ណៃ តែសព្វថ្ងៃខ្ញុំមិនទាន់មានក្របខណ្ឌរដ្ឋនៅឡើយទេ ខ្ញុំចង់បានក្របខណ្ឌរដ្ឋមួយកន្លែងដើម្បីជួយបំរើរដ្ឋដូចពុកខ្ញុំនិងជីវភាពសម្រាបថ្ងៃខាងមុខ។ ដូច្នេះសូមពុកម៉ែបងប្អូនអ៊ំយាយតាជួយស៊ៀរ (share) ផង ក្រែងដំណឹងនេះជ្រាបដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលោកជ្រាបដឹង។ សូមអរគុណ និងអរព្រះគុណ»។

    សូមរំលឹកថា លោកព្រឹទ្ធាចារ្យកោសល្យ វោហារ គង់ ណៃ បាន​ទទួល​មរណភាព​ដោយ​រោគាពាធ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ក្នុងជន្មាយុ ៨០ឆ្នាំ លោកតាមាន​កូន ១០ នាក់ មានប្រុស​៦​នាក់ និង​ស្រី​៤​នាក់។ ហើយក្នុងចំណោម១០នាក់ មានតែលោក គង់ បុរាណ មួយតែប៉ុណ្ណោះដែលបន្តវេនចាបុីពីព្រឹទ្ធាចារ្យ គង់ ណៃ។

    មរណភាពរបស់ លោកព្រឹទ្ធាចារ្យកោសល្យ វោហារ គង់ ណៃ ធ្វើឱ្យមហាជនទូទាំងប្រទេសបង្ហាញអារម្មណ៍សោកសៅជាខ្លាំង ព្រោះមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺ ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុតផ្នែកចាប៉ីដងវែងដ៏កម្រប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ៕

    Share This Post: