ខ្មែរណូត

ស្វែងរក

  • PR

    អីយ៉ាស់! ស្ងាត់ៗអ្នកនាង សួស វីហ្សា ដឹកដៃស្វាមី និង ណុប បាយ៉ារិទ្ធ សហការជាមួយក្រុមហ៊ុនដ៏ធំមួយនាំចូលកាបូប Original ប្រេនល្បីៗពីប្រទេសឌូបៃ

    BY Liny Chan July 11, 2024
    អីយ៉ាស់! ស្ងាត់ៗអ្នកនាង សួស វីហ្សា ដឹកដៃស្វាមី និង ណុប បាយ៉ារិទ្ធ សហការជាមួយក្រុមហ៊ុនដ៏ធំមួយនាំចូលកាបូប Original ប្រេនល្បីៗពីប្រទេសឌូបៃ

    គូស្វាមីភរិយាដ៏មានប្រជាប្រិយភាព គឺអ្នកនាង សួស វីហ្សា និងលោក ថមម៊ី បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបង្ហាញមុខក្នុងកម្មពិធីចុះហត្ថលេខា និងអនុស្សរណៈភាពជាដៃគូអាជីវកម្មជាមួយម្ចាស់ក្រុមហ៊ុន KBT CENTRAL ដែលជាក្រុមហ៊ុននាំចូលកាបូបប្រេនល្បីៗដ៏ពេញនិយមនៅកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ។ ក្រៅពីគូស្វាមីមួយគូនេះ ក៏មានវត្តមានរបស់តារាចម្រៀងរៀមច្បងក្នុងផលិតកម្មហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ ផងដែរ។

    លោកស្រី អុឹង សុខគីម អគ្គនាយិកាក្រុមហ៊ុន KBT CENTRAL បានលើកឡើងនៅក្នុងអង្គពិធីថា ការចាប់ដៃគូសហការធ្វើគ្នារវាងក្រុមហ៊ុន KBT CENTRAL និងតារាចម្រៀង សួស វីហ្សា នាពេលនេះ គឺដើម្បីពង្រីកវិសាលភាពការងារអោយបានទូលំទូលាយ និងមានភាពលូតលាស់រីកចម្រើនទាំងអស់គ្នា និងជាពិសេសគឺចង់ឱ្យប្រទេសកម្ពុជាបានទទួលនូវកាបូប Original ដែលមានគុណភាពល្អ និងតម្លៃសមរម្យ ពោលគឺការចំណាយតិចតែអតិថិជនទទួលបានកាបូបដែលមានគុណភាព និងប្រេនល្បីៗមកពីឌូបៃ ។

    ជាមួយគ្នានោះដែរ លោក ណុប បាយ៉ារិទ្ធ ដែលផ្តើមចេញពីអតិថិជនរហូតក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន KBT CENTRAL បានលើកឡើងថា ដោយសារមើលឃើញពីសក្ដានុពលរបស់ក្រុមហ៊ុន និងចាប់អារម្មណ៍ទៅលើប្រេនល្បីៗដែលក្រុមហ៊ុនបាននាំចូលទើបធ្វើឱ្យសម្រេចចិត្តចង់សហការ និងជាពិសេស គឺលោកស្រី អ៊ឹង សុគីម ដែលមិនត្រឹមតែជាអគ្គនាយិកាតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែលោកស្រីក៏ជា CEO ដែលតែងតែបង្វឹកក្រុមការងារទាំងអស់ដើម្បីឱ្យមានគោលដៅច្បាស់លាស់។

    ងាកមកតារាចម្រៀង សួស វីហ្សា វិញក៏មិនខុសពីរាមច្បងឡើយ ពោលគឺប្ដីប្រពន្ធដ៏ពូកែផ្នែកជំនួញមួយគូនេះ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ខ្លួនពិតជាមានអារម្មណ៍ពិសេសខ្លាំងដែលមាននិស្ស័យបានចូលរួមសហការជាមួយក្រុម SUSEN ជាប្រេនកាបូប original ដ៏ល្បីនៅក្នុងស្រុកខ្មែរ ហើយចាប់ពីពេលនេះទៅខ្លួននឹងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីមកពង្រីកអាជីវកម្មលក់កាបូបទៅអតិថិជនដែលមានក្នុងដៃស្រាប់ និងអតិថិជនថ្មីៗដែលកំពុងតែសម្លឹកឃើញ។ លើសពីនេះទៅទៀត តារាស្រីរូបនេះបានបង្ហាញក្ដីរំពឹងថា អតិថិជនអាចនឹងចំណាយលុយប្រហាកប្រហែលគ្នានឹងការទិញកាបូប Copy Top Grad ប៉ុន្តែទទួលបានកាបូបដែលគុណភាពខ្ពស់ និងប្រេនល្បីៗដែលនាំចូលពីប្រទេសឌូបៃដូចជា SUSEN Chrisbella និង Bagco ជាដើម។

    សូមទស្សនាវីដេអូនៅខាងក្រោម៖

    Share This Post: