សមត្ថកិច្ចកំពុងរកមុខ ក្រុមក្មេងទំនើង ដែលបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ នៅលើផ្លូវជាតិលេខ២
- July 12, 2024
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ករណីក្មេងទំនើង(បង្ហោះម៉ូតូ) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយត្រូវបានអ្នកធ្វើដំណើរតាមផ្លូវថតបានរូបភាពសកម្មភាពខាងលើ រួចយកមកផ្សព្វផ្សាយក្នុងបណ្តាញសង្គម។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមក្មេងទំនើងខាងលើ ដើម្បីយកមកចាត់ការតាមនីតិវិធី។ អាស្រ័យហេតុនេះសូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាប ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






