ព័ត៌មានជាតិ

រថយន្តកែច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខាន ២គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់មកអប់រំ និងណែនាំឱ្យដោះចេញ

BY
Khmernote Media
July 15, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ម្ចាស់រថយន្តចំនួន០២គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំង បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ យកមកអប់រំ និងណែនាំឲ្យដោះស៊ីម៉ាំងចេញ ជាបន្តបន្ទាប់។

ការបង្រ្កាបរថយន្តទាំង០២គ្រឿង រួមមាន៖
– រថយន្តទី១ ម៉ាក MAZDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1979 ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់នៅចំណុចផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
– រថយន្តទី២ ម៉ាក MAZDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-3559 ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់នៅចំណុចផ្លូវព្រះមុន្នីវង្សកែងនឹងផ្លូវ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំម្ចាស់រថយន្តទាំង ០២គ្រឿង ឲ្យដោះបំពង់ស៊ីម៉ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៉ាំងធម្មតាវិញ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណៈជនតទៅទៀត ៕

ប្រភព៖ Phnom Penh Gendarmerie

Share This Post: