ព័ត៌មានជាតិ

ឱកាសល្អ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រកាសជ្រើសរើសបុគ្គលិកចំនួន ៨រូប ឱ្យចូលបម្រើការងារ

BY
Khmernote Media
July 15, 2024

រាជធានីភ្នំពេញ​៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា អាជ្ញាធរត្រូវការជ្រើសរើសបុគ្គលិកចំនួន ០៨រូប ដើម្បីចូលបម្រើការងារនៅអាជ្ញាធរអគ្គិសនីកម្ពុជា។

* លក្ខខណ្ឌរួមសម្រាប់បេក្ខជនទាំងអស់ត្រូវមាន៖
-បេក្ខជនទាំងពីរភេទ សញ្ជាតិខ្មែរ មានអាយុចាប់ពី ២២ឆ្នាំ ដល់ ៣៥ឆ្នាំ
-បេក្ខជនត្រូវមានកាយសម្បទាមាំមួន មិនមានជំងឺពាក់ព័ន្ធនឹងស្មារតី ឬគ្រឿងញៀន និងពុំធ្លាប់ជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈិម
-ត្រូវមានលិខិតបញ្ជាក់សុខភាព និងកិរិយាមាយាទ
-មានឆន្ទៈ ភាពស្មោះត្រង់ និងក្រមសីលធម៌បំពេញការងារ ដោយយកចិត្តទុកដាក់
-មានគំនិតផ្តួចផ្តើម ច្នៃប្រឌិត ភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម
-មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុមក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

ទីកន្លែងទទួលពាក្យ៖ នៅការិយាល័យបុគ្គលិក នៃអាជ្ញាធរអគ្គិសនីកម្ពុជា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃធ្វើការ
-ពេលព្រឹក ចាប់ពីម៉ោង ០៧៖៣០ ដល់ម៉ោង ១២៖០០
-ពេលរសៀល ចាប់ពីម៉ោង ១៤៖០០ ដល់ម៉ោង ១៧៖៣០។ ពាក្យសុំចូលបម្រើការងារ ត្រូវប្រើប្រាស់គំរូមានបោះត្រាសម្គាល់ជាផ្លូវការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ។

* ព័ត៌មានផ្សេងៗ៖ សូមអញ្ជើញមកទំនាក់ទំនងនៅការិយាល័យបុគ្គលិក នៃអាជ្ញាធរអគ្គិសនីកម្ពុជា ឬតាមរយៈលេខទូរស័ព្ទ ០២៣ ២១៧ ៦៥៤ ៕ សូមអានសេចក្ដីប្រកាសរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា លម្អិតដូចខាងក្រោម៖

ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា

Share This Post: