សាហាវមែន! រន្ទះបាញ់ចំវិហារកាតូលិក សម្លាប់មនុស្ស១៦នាក់ របួសជាង១០០នាក់
យ៉ាងហោចណាស់មានមនុស្សចំនួន១៦នាក់ស្លាប់ និង ១៤០ នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងហេតុការរន្ទះបាញ់កម្រិតធ្ងន់មួយដែលបានកើតឡើងនៅក្នុងតំបន់ Nyaruguru ក្នុងប្រទេសរ៉្វាន់ដា (ប្រទេសក្នុងតំបន់អាហ្រ្វិកខាងលិច)។ បើតាមលោក Habitegeko Francois អាជ្ញាធរប្រចាំតំបន់កើតហេតុខាងលើបានឲ្យដឹងថា រន្ទះបាញ់នេះបានវាយប្រហារចំព្រះវិហារកាតូលិកមួយ ដែលមានគ្រិស្ដសាសនិកជាច្រើនកំពុងតែស្ថិតនៅក្នុងនោះ។
ភ្លាមៗក្រោយមានរន្ទះបាញ់នេះ មនុស្ស១៤នាក់បានស្លាប់នៅនឹងកន្លែង និង២នាក់ទៀតបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហើយក្នុងចំណោមអ្នករងរបួសធ្ងន់ទាំង១៤០នាក់នោះ មានអ្នករងរបួសធ្ងន់ចំនួ ៣នាក់ និងក្រៅពីនេះគ្រាន់តែមានរបួសស្រាល់តែប៉ុណ្ណោះ។ សូមបញ្ជាក់កាលពីឆ្នាំ ២០១៦ កន្លងទៅ ប្រទេស រ៉្វាន់ដា ក៏ធ្លាប់ជួបប្រទះហេតុការរន្ទះបាញ់នេះម្តងដែរ ហើយកាលនោះមានមនុស្សចំនួន ៣០ នាក់បានស្លាប់ ៦១ រងរបួស និងមានសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋចំនួន ៤៨ ក្បាលបានងាប់ផងដែរ៕

ភក្តី
ប្រភព៖ dailymail