កីឡា

នោះ! បងម៉ៅ Lukaku អាចនឹងចាកចេញទៅលេងនៅក្របខ័ណ្ឌ Serie A ជំនួសកីឡាករ Icardi ខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីនដែលកំពុងមានបព្ហាជាមួយក្លឹប

BY
Khmernote Media
April 5, 2019

នៅពេលនេះក្លឹបយក្សនៅលីគ Serie A កំពុងតែមានទំនាក់ទំនងទីផ្សារជាមួយបិសាចក្រហម  Manchester United  ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Romelu Lukaku និងយកមកជំនួសខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីន Mauro Icardi នៅរដូវកាលក្រោយ។ ជាមួយគ្នានេះដែរ កីឡាករ Icardi ហាក់ដូចជាមានទំនាក់ទំនងមិនសូវល្អជាមួយក្លឹបដែលធ្វើអោយមានការរាយការណ៍ថា ខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីនរូបនេះនៅតាមផ្លូវចេញពីក្លឹបនៅចប់រដូវកាលនេះផងដែរ។ ជាលទ្ធផល ក្លឹបអុីតាលីមួយនេះកំពុងសម្លឹងរកមើលអ្នកជំនួសតំណែងរូបគាត់ ហើយត្រូវបានគេសម្គាល់ថាកីឡាករខ្សែប្រយុទ្ធរបស់បិសាចក្រហម Lukaku ជាបេក្ខភាពនាំមុខគេ នេះបើយោងទៅតាមគេហទំព័រ Transfermaketweb.com។

គួរបញ្ជាក់ផងដែរថា អ្នកចាត់ការទូទៅ Ole Gunnar Solskjaer មិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេទៅលើអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិប៊ែលស្សុីករូបនេះ ហើយប្រហែលជាអាចអោយគាត់ចាកចេញនៅក្នុងរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ Icardi បានជួយក្រុម  Inter Milanជាច្រើនដោយរកបាន ១៦គ្រាប់ក្នុងការបង្ហាញខ្លួន ២៩ប្រកួត ខណៈដែរ Lukaku របស់បិសាចក្រហមនៅក្នុងរដូវកាលនេះរកបានតែ ១៥គ្រាប់ នៅក្នុងការបង្ហាញខ្លួនអោយក្រុមចំនួន ៣៩ប្រកួតសម្រាប់បិសាចក្រហម Manchester United៕

អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

Share This Post: