ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិល ឆ្នាំ២០២៤

    BY Khmernote Media July 16, 2024
    ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិល ឆ្នាំ២០២៤

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងអំពីការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិលឆ្នាំ២០២៤​ ដេីម្បីជាផលប្រយោជន៍ជូនមន្ត្រីរាជការ​ និងដេីម្បីអនុវត្តការតំឡេីងថ្នាក់បានទាន់ពេលវេលា។

    ក្រសួងមុខងារសាធារណៈ បានទទួលសំណើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិត សញ្ញាបត្រពីក្រសួង ស្ថាប័នមួយចំនួនរួចហើយ ដោយឡែកក្រសួង ស្ថាប័នមួយចំនួនទៀត ពុំទាន់បានធ្វើសំណើមក ក្រសួងមុខងារសាធារណៈនៅឡើយ។ ដើម្បីជាផលប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល និងដើម្បីអនុវត្តការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រឱ្យបានទាន់ពេលវេលា សូមក្រសួង ស្ថាប័ន ដែលមិនទាន់បានលើកសំណើ សូមរួសរាន់រៀបចំ និងដាក់ ស្នើមកក្រសួងមុខងារសាធារណៈ ឱ្យបានត្រឹមដំណាច់ខែសីហា និងត្រូវភ្ជាប់ឯកសារមួយចំនួន ដូចខាងក្រោម៖

    ១-លិខិតស្នើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិរបស់ក្រសួង ស្ថាប័នសាមីចំនួន ០១ច្បាប់
    ២-បញ្ជីរាយនាមមន្ត្រីរាជការស៊ីវិល ស្នើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិ ចំនួន ០១ច្បាប់
    ៣-ភ្ជាប់ប្រកាស អនុក្រឹត្យ ព្រះរាជក្រឹត្យ ដំឡើងថ្នាក់ ឋានន្តរស័ក្តិចុងក្រោយ ចំនួន ០១ច្បាប់
    ៤-សញ្ញាបត្រ ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម ចំនួន ០១ច្បាប់

    ចំពោះ រដ្ឋបាលថ្នាក់ក្រោមជាតិ សូមរៀបចំការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល ដោយអនុលោមតាមបែបបទនីតិវិធីជាធរមានឱ្យបានត្រឹមដំណាច់ខែសីហា។ ករណីពុំបានរៀបចំតាមពេលវេលាដែលបានកំណត់ខាងលើ ក្រសួងមុខងារសាធារណៈ នឹងមិនទទួលរៀបចំបែបបទបន្តឡើយ ហើយនឹងត្រូវលើកទៅធ្វើនៅឆ្នាំបន្ទាប់ទៀត៕

    Share This Post: