ព័ត៌មានជាតិ
បាត់ ឬខូចបណ្ណ ប.ស.ស. តើគួរធ្វើបែបណា? ចំណាយអស់ប៉ុន្មានទើបបានបណ្ណថ្មី?
BY Naren
July 17, 2024
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែកក្កដា នេះ បានប្រាប់ពីវិធី ប្រសិនបើបងប្អូន បាត់ ឬខូចបណ្ណ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តើគួរធ្វើបែបណា? ចំណាយអស់ប៉ុន្មានទើបបានបណ្ណថ្មី?
នៅពេលសមាជិក ប.ស.ស. បាត់ ឬខូចបណ្ណ ប.ស.ស. សូមលោកអ្នកជូនដំណឹងមកកាន់សាខា ប.ស.ស. ដែលនៅជិតបំផុតដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មីប្រើប្រាស់ឡើងវិញ។ សម្រាប់ការស្នើសុំបោះពុម្ពបណ្ណថ្មី តម្រូវឱ្យភ្ជាប់ឯកសាររួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម។ ហើយសម្រាប់ជនជាតិបរទេសគឺត្រូវការលិខិតឆ្លងដែន ដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មី។ ចំណែក ការស្នើសុំបោះពុម្ពបណ្ណ ឬទុតិយតាឡើងវិញត្រូវចំណាយប្រាក់ ៥០០០រៀល។
សម្រាប់ការផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦ | ១២៩៧ ដើម្បីទទួលបានព័ត៌មានលម្អិត៕
