អភិបាលខេត្ដព្រះសីហនុ ស្នើឱ្យក្រុមហ៊ុនផលិតអគ្គិសនីដើរដោយធ្យូងថ្ម បន្ដពង្រឹងបរិស្ថានសម្រាប់សុវត្ថិភាពសហគមន៍
- July 19, 2024
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុស្នើឱ្យក្រុមហ៊ុនផលិតអគ្គិសនីដើរដោយធ្យូងថ្ម នៅស្រុកស្ទឹងហាវ បន្ដពង្រឹងបរិស្ថានសម្រាប់សុវត្ថិភាពសហគមន៍ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដូចនេះបន្ទាប់ពីបានស្ដាប់ពីបែបបទកិច្ចប្រតិបត្ដិការល្អរបស់រោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្ម និងស្នើឱ្យក្រុមហ៊ុន បន្ដរកវិធានពង្រឹងការពារបរិស្ថាននៅក្នុងសហគមន៍ឱ្យបានល្អ ដើម្បីការរស់នៅសុខដុមរមនាជាមួយគ្នា ពិសេសចំណុចខ្វះខាតបន្ដិចបន្តួច ដែលមិនទាន់ឆ្លើយតបទៅនឹងស្ដង់ដារបរិស្ថាន។

ពិតណាស់ការអភិវឌ្ឍប្រកបដោយចីរភាព គឺផ្ដោតលើសសរស្ដម្ភទាំងបួន៖ មនុស្ស ទឹក ផ្លូវ ភ្លើង ព្រមទាំងបរិស្ថានល្អ បន្ដសុខដុមរមនា ។
កិច្ចប្រជុំធ្វើឡើងនៅអគារក្រុមប្រឹក្សាខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ហើយបច្ចុប្បន្នភាព នៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន សម្រាប់រោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្ម (កម្លាំង ១០០មេហ្គាវ៉ាត់) របស់ក្រុមហ៊ុន ខេមបូឌា អេនើជី លីមីធីត (CÈL&CEL II) ស្ថិតនៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ជាមួយគ្នានោះ លោក តាំង អូន ជា CEO A.K Assessment. Co., Ltd. ឱ្យដឹងថា បទបង្ហាញនេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំជូនគណៈបញ្ជាការរដ្ឋបាលខេត្ដព្រះសីហនុ ដើម្បីរួមគ្នាពិនិត្យមើលនូវចំណុចខ្លាំង និងខ្វះខាតសម្រាប់កែលម្អឱ្យបានត្រឹមត្រូវតាមស្ដង់ដារ ធានាបាននូវសុខសុវត្ថិភាពក្នុងសហគមន៍ បន្ដរួមគ្នាអភិវឌ្ឍសហគមន៍ការរស់នៅប្រកបដោយមិនមានផលប៉ះពាល់បរិស្ថានពីររោងចក្រដំណើរការដោយធ្យូងថ្មនៅឡើយ៕









ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
- Share This Post:






