ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែលឺប្រូម៉ូសិនភ្លាម ស្រីៗនៅចិននាំគ្នាសម្រុកជាន់.កគ្នាទៅ រហូតដល់ម្ចាស់ប្រូម៉ូសិនបិទទ្វារ (មានវីដេអូ)

    BY Khmernote Media March 14, 2018
    គ្រាន់តែលឺប្រូម៉ូសិនភ្លាម ស្រីៗនៅចិននាំគ្នាសម្រុកជាន់.កគ្នាទៅ រហូតដល់ម្ចាស់ប្រូម៉ូសិនបិទទ្វារ (មានវីដេអូ)

    ចិន៖ រមណីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសចិនត្រូវបង្ខំចិនបិទទ្វាភ្លាមៗ ព្រោះតែមានមនុស្សស្រីសម្រុកចូលច្រើនខ្លាំងពេក ខណៈដែលរមណីយដ្ឋានមានការផ្តល់ជូនពិសេសសម្រាប់មនុស្សស្រីនៅក្នុងថ្ងៃទិវាសិទ្ធនារី ៨ មីនាកន្លងទៅនេះ។ រមណីដ្ឋានមួយនេះមានឈ្មោះថា Tang Dynasty Studios ស្ថិតនៅក្នុងក្រុង Xiangyang ភាគខាងជើងប្រទេសចិន។

    បើតាមអ្នកតំណាងរបស់រមណីយដ្ឋានខាងលើបានឲ្យដឹងថា​ ដើម្បីអបក្នុងថ្ងៃទិវាសិទ្ធនារី ៨ មីនា រមណីយដ្ឋានបានអនុញ្ញាតឲ្យមនុស្សស្រីចូលលេងក្នុងរមណីដ្ឋាននេះដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃ ៥០% សម្រាប់អតិថិជន ដែលជាមនុស្សប្រុស។​ តាមរយៈការផ្តល់ជូនពិសេសនេះ រមណីយដ្ឋានទទួលបានភ្ញៀវ ដែលភាគច្រើនជាមនុស្សស្រីច្រើនលើសចំនួនកំណត់គឺមានរហូតដល់ ៤៥,០០០ នាក់ គិតត្រឹមម៉ោង៩ព្រឹក ហើយដោយខ្លាចមានបញ្ហាសុវត្ថិភាព និងសន្តិសុខ ទើបខាងរមណីយដ្ឋានសម្រេចបិទទ្វាភ្លាមៗតែម្តង៕

    ភក្តី

    ប្រភព៖ medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay