ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ានី ជ្រើសរើស១០០សំណួរ ក្នុងវិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា

BY
Khmernote Media
July 20, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ក្នុងពិធីកាត់វិញ្ញាសាជានិមិត្តរូបថា លោកគ្រូ អ្នកគ្រូ ដែលជាអ្នកតាក់តែងវិញ្ញាសា បានអញ្ជើញមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល វេលាម៉ោង ៦ព្រឹក ដោយចាប់ផ្តើមធ្វើការតាក់តែងវិញ្ញាសា វេលាម៉ោង៦ និង៣០នាទី។

ក្នុងឱកាសអញ្ជើញកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ជូនបេក្ខជនចំនួន ៣,៨៩៧នាក់ នាព្រឹកថ្ងៃទី២០ ខែកក្កដានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គិតត្រឹមម៉ោងប្រមាណ ៨ព្រឹក ជម្រើសវិញ្ញាសាត្រូវបានរៀបចំរួចរាល់យ៉ាងហោចណាស់ ១៤៥សំណួរ។

ក្នុងចំណោមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្រេចជ្រើសរើស១០០សំណួរ ជាប្រធានវិញ្ញាសា និងចុះហត្ថលេខាលើប្រធានវិញ្ញាសានោះ

ឯកឧត្តមក៏បានលើកឡើងបន្ថែមទៀតថា “គ្រប់ដំណាក់កាលទាំងអស់​ គឺដើម្បីធានាថាមិនឱ្យមានការបែកធ្លាយវិញ្ញាសា ជាដាច់ខាត”

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: