ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ជួរកងទ័ពបំពេញបេសកកម្មក្នុងការរុករកឧទ្ធម្ភាគចក្រ ក្រោយបាត់ការទាក់ទង

    BY Khmernote Media July 20, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ជួរកងទ័ពបំពេញបេសកកម្មក្នុងការរុករកឧទ្ធម្ភាគចក្រ ក្រោយបាត់ការទាក់ទង

    ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មកដល់ពេលនេះឈានចូលដល់ថ្ងៃទី០៨ អាកាសធាតុមានការប្រែប្រួលឆាប់រហ័ស កាន់តែផ្តល់ការលំបាកដល់បងប្អូនកងទ័ព កងកម្លាំង ក្នុងការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង តែទោះជាយ៉ាងណាក៏ដោយក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥, ឯកឧត្តមនាយឧត្តមសេនីយ៍ គន់គីម អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កំពុងតែរួមគ្នារុករកឧទ្ធម្ភាគចក្រនេះ តាមផ្លូវអាកាសផងដែរ។

    តាមគេហទំព័របណ្តាញសង្គមហ្វេសប៊ុកផ្លូវការក្រសួងការពារជាតិ នាថ្ងៃទី២០ ខែកក្កដានេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានឧបត្ថម្ភដល់បងប្អូនកងទ័ពកំពុងបំពេញបេសកកម្មក្នុងការរុករក និង​សង្គ្រោះ​ឧទ្ធម្ភាគចក្រ ដែលបាត់ការទាក់ទងតាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: