ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រំជួលចិត្ត ! រូបថតរៀបការរវាងកូនក្រមុំដ៏ស្រស់ស្អាតជាមួយបុរសចំណាស់ដែលល្បីពេញបណ្តាញសង្គមធ្វើប្រុសៗជាច្រើនខកចិត្ត ការពិតគឺបែបនេះទេ

    BY Khmernote Media March 13, 2018
    រំជួលចិត្ត ! រូបថតរៀបការរវាងកូនក្រមុំដ៏ស្រស់ស្អាតជាមួយបុរសចំណាស់ដែលល្បីពេញបណ្តាញសង្គមធ្វើប្រុសៗជាច្រើនខកចិត្ត ការពិតគឺបែបនេះទេ

    ប្រទេសចិន ៖ មនុស្សតែងតែមានវិធីក្នុងការបង្ហាញពីក្តីស្រលាញ់ទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួនតាមបែបផ្សេងៗពីគ្នា រហូតដល់មានវិធីខ្លះយើងស្មានមិនដល់ថាវានឹងអាចកើតឡើងផង។ សាប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយដែលល្បីពេញបណ្តាញសង្គម ដោយសារតែកូនក្រមុំដ៏ស្រស់ស្អាតម្នាក់មិនថតរូបរៀបការជាមួយកំលោះខ្លួនតែបែរជាទៅថតជាមួយជីតារបស់ខ្លួនទៅវិញ។ រូបថតរៀបការរវាងកូនក្រមុំដ៏ស្រស់ស្អាត និងបុរសវ័យចំណាស់នេះបានធ្វើអោយមនុស្សម្នាជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមមានការងឿងឆ្ងល់យ៉ាងខ្លាំង។ ក្រោយមកទើបមានការបកស្រាយពីកូនក្រមុំថា ការពិតបុរសចំណាស់ដែលនៅក្នុងរូបថតជាមួយនាងនោះគឺជាជីតាបង្កើតរបស់នាង។

    តាំងពីតូចនាងតែងតែរស់នៅជាមួយនឹងលោកយាយលោកតាខ្លួន នាងបានបន្ថែមថាលោកតាមានការស្រលាញ់ថ្នាក់ថ្មមនាងខ្លាំងណាស់ គាត់តែងតែលួចអោយលុយនាងចាយទៀតផង។ តែការពី២ឆ្នាំមុនគាត់មានជម្ងឺដាច់សរសៃ​ឈាមខួរក្បាលនិងជម្ងឺបេះដូងត្រូវសម្រាកព្យាបាលក្នុងមន្ទីពេទ្យ ក្រោយពីគាត់បានដួលនៅក្នុងបន្ទប់ទឹកគាត់បានក្លាយមនុស្សពិការពាក់កណ្តាលខ្លួន។ Xue Wei បានចំនាយពេលប្រហែលជា៣ខែក្នុងការមើលថែរក្សាគាត់ក្នុងមន្ទីពេទ្យដើម្បីថែរក្សាជីតារបស់នាងដោយម៉ាស្សារាងកាយ និងជួយធ្វលចលនាអោយគាត់។

    ស្ថិតក្នុងអាយុ៨៧ឆ្នាំនេះសុខភាពរបស់គាត់ក៏កាន់តែចុះទ្រុឌទ្រោមខ្លាំង ឯការចងចាំរបស់គាត់ក៏កាន់តែខ្សោយខ្លាំងថែមទៀត ធ្វើអោយនាងមានការបារម្ភពីគាត់ណាស់។ នាងមិនដឹងថាពេលណាគាត់អាចនឹងចាកចេញពីនាងនោះទេ នាងមានការបារម្ភនិងភ័យខ្លាចថាគាត់មិនអាចនៅមើលឃើញនាងនៅក្នុងថ្ងៃរៀបការ។ បែបនេះហើយទើបនាងនាំគាត់មកកាន់ស្ទួឌីយោតរូបរៀបការ នាងចង់អោយគាត់បានឃើញភាពស្រស់ស្អាតរបស់នាងក្នុងឈុតរៀបការ។ បើតាមប្រភពបានអៅយដឹងថានាងក៏មានគម្រោងថានឹងរៀបការឆាប់ៗនេះដែរ តែនាងធ្វើនេះអោយប្រាកដថាលោកតារបស់នាងនៅបានមើលឃើញនាងក្នុងឈុតរៀបការបែបនេះដោយផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះនោះទេ នាងស្រលាញ់គាត់ដល់ថ្នាក់សាករូបគាំត់នៅលើដៃខាងស្តាំរបស់នាងទៀតផង៕




    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay