ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង អ្នកឧកញ៉ា សុខ គង់ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន

    BY Khmernote Media July 24, 2024
    ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង អ្នកឧកញ៉ា សុខ គង់ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន

    (ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំង អ្នកឧកញ៉ា សុខ គង់ ជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥។

    អ្នកឧកញ៉ា សុខ គង់ គឺជាមហាសេដ្ឋីមួយរូប និងជាមនុស្សដ៏មានឥទ្ធិពល ក្នុងចំណោមឧកញ៉ាៗជាច្រើនរូបទៀត ដែលកាន់កាប់ជំនួញធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ា សុខ គង់ ជាស្ថាបនិកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប មានអាជីវកម្មមួយចំនួនដូចជា ស្ថានីយ៍ប្រេងឥន្ទនៈសូគីមុិច សណ្ឋាគារ​សុខានិងវិស័យអចនលទ្រព្យ ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ។

    ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay