ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបង្រ្កាបទីតាំងស្ដុកទុកប្រេងNOVA-2T ដែលតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ បន្លំអ្នកប្រើប្រាស់

BY
Khmernote Media
July 25, 2024

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើស បានចូលរួមក្នុងប្រតិបត្តិការបង្រ្កាបទីតាំង លួចលក់ប្រេងម៉ាស៊ីនលាយក្លែងក្លាយមួយកន្លែង ដេប៉ូយីហោ ហេង សុខជា ដែលដាក់តាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corporation ។

កិច្ចប្រតិបត្តិការបានដឹកនាំសម្របសម្រួលនីតិវិធី ពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សហការពីកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងម្ចាស់តំណាងសិទ្ធិផ្ដាច់មុខនាំចូលផលិត។

ក្នុងពេលចុះឆែកឆេរ សមត្ថកិច្ចរកឃើញប្រេងម៉ាស៊ីន មិនប្រក្រតី និងសម្រេចរឹបអូសដកហូត ជាបណ្ដោះអាសន្ន រួមមាន៖

-ប្រេងរំអិលម៉ាក់ NOVA 2T (1L) ចំនួន ៤៩១ កំប៉ុង និង NOVA 2T (0,5L) ចំនួន ៧៧១ កំប៉ុង (សរុប NOVA 2T ចំនួន ១,២៦២ កំប៉ុង)។
-ប្រេងរំអិលម៉ាក់ TRA CHANG (3L) ចំនួន ២៨០៨ TRA CHANG (6L) ចំនួន ២៧៨ ប៊ីដុង (សរុបប្រេងរំអិលម៉ាក TRA CHANG ចំនួន ៣,០៨៦ ប៊ីដុង)

ក្រោយបញ្ចប់ប្រតិបត្ដិការរយៈពេល៣ម៉ោង សម្រេចបញ្ជូនសម្ភារទាំងអស់ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បណ្ដោះអាសន្ននិងដំណើរការនីតិវិធីលើម្ចាស់ទីតាំងឈ្មោះ ហេង សុខជា សាកសួរតាមនីតិវិធីច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

Share This Post: