បិសាចក្រហម Manchester United នឹងត្រូវតែចំណាយលុយ ៧០លានផោនដើម្បីទិញកីឡាករមួយរូបនេះមកជំនួស Anser Herrera
- April 6, 2019
ក្លឹបបិសាចក្រហម Manchester United នឹងត្រូវចំនាយលុយ 70លានផោន ដើម្បីទិញខ្សែបំរើ Bruno Fernandes ពីក្លឹប Sporting Lisbon នៅក្នុងរដូវក្តៅនេះ។ តាមរយៈកាសែតរបស់ប៉ុកទុយហ្គាល Correio da Manha បានរាយការណ៍ថា ប្រធានក្លឹបលោក Ferederico Varandas របស់ក្លឹបSporting Lisbon បានដាក់តំលៃលើកីឡាករខ្សែរបំរើ Bruno Fernandes ដែលជាគោលដៅរបស់ក្លឹបបិសាចក្រហមក្នុងតំលៃ ៧០លានផោន។ ជាមួយគ្នានេះដែរ United បានចូលទៅក្នុងទីផ្សាររបស់ប្រទេសប៉ុកទុយហ្គាល ដើម្បីរកកីឡាករមកជំនួសតំណែង Ander Herrera ខណៈដែលកីឡាកររូបនេះបានចុះកុងត្រារួចរាល់ជាមួយក្លឹបអ្នកមានបារាំង PSG និងត្រូវទៅកាន់ប្រទេសបារាំងនៅក្នុងរដូវកាលក្រោយ។
គួរបញ្ជាក់ផងដែរថា កីឡាករដែលក្រុមបិសាចក្រហមកំពុងសម្លឹងឃើញ គឺជាកីឡាករដែលមានអាយុទើបតែ ២៤ឆ្នាំ Fernandes បានចូលរួមជាមួយ Lisbon និងបានរកគ្រាប់បាល់២៦គ្រាប់ Assist ១៤គ្រាប់ នៅក្នុងការបង្ហាញខ្លួនចំនួន ៤៥ប្រកួតនៅក្នុងរដូវកាលនេះ ហើយ ត្រូវបានគេឃើញថាអាចជាដៃគូដ៏ល្អជាមួយបងម៉ៅ Pogba នៅក្នុងតំបន់កណ្តាលរបស់ Manchester united។ ទោះបីជាយ៉ាងណាក៏ដោយ Fernandes ត្រូវបានចុះកុងត្រាជាមួយ Sporting Lisbon ដល់ឆ្នាំ ២០២៣ ហើយតំលៃផ្តាច់កុងត្រាគឺ ១០០លានផោន នេះបើតាមការរាយការណ៍មួយបានអោយដឹង។

- Share This Post:









