ស្នងការខេត្តសៀមរាប បង្ហាញកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា
- July 26, 2024
ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាល ក្រុងរុនតាឯកតេជោសែន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមជូនដំណឹងដល់បេក្ខជនទាំងអស់ ដែលបានដាក់ពាក្យសុំចូលរួមប្រឡងប្រជែងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ឱ្យបានជ្រាបថា៖
-បេក្ខជនទាំងអស់អាចទៅមើលឈ្មោះ លេខបន្ទប់ លេខតុ នៅថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង «វិទ្យាល័យសម្តេចឪ» ស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង១៤៖០០នាទីរសៀល ។
-សម័យប្រឡងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៦៖៣០នាទីព្រឹក ចាប់ផ្តើមហៅឈ្មោះចុះវត្តមាន វេលាម៉ោង០៧៖០០នាទីព្រឹក ចាប់ផ្តើមប្រឡង ។
-វិញ្ញាសា៖ ចំណេះដឹងទាក់ទងនឹងកិច្ចការនគរបាល និងចំណេះដឹងទូទៅ (រយៈពេល ២ ម៉ោង)
បញ្ជាក់៖ បេក្ខជនទាំងពីរភេទត្រូវ៖
-ភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើម) និងបង្កាន់ដៃទទួលពាក្យ
-បុរសស្លៀកពាក់ ខោជើងវែង អាវពណ៌ស ឬពណ៌ផ្ទៃមេឃ
-នារីស្លៀកពាក់ សំពត់ក្រោមក្បាលជង្គង់ ឬខោជើងវែង អាវពណ៌ស ឬពណ៌ផ្ទៃមេឃ
-ត្រូវយកប៊ិកដែលមានទឹកពណ៌ខៀវ (មិនមែនប៊ិកហ្វឺត) មកជាមួយនៅថ្ងៃប្រឡង។
អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់ ជ្រាបជាព័ត៌មាន ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប Commissariat Of Siem Reap Province Police
- Share This Post:






