ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវប្រម៉ោយអូរសោម ខេត្តពោធិ៍សាត់ ដែលរងការខូចខាតដោយសារចម្រោះទឹកភ្លៀងខ្លាំង ឥឡូវនេះអាចចរាចរណ៍ឡើងវិញបានហើយ

    BY Khmernote Media July 27, 2024
    ផ្លូវប្រម៉ោយអូរសោម ខេត្តពោធិ៍សាត់ ដែលរងការខូចខាតដោយសារចម្រោះទឹកភ្លៀងខ្លាំង ឥឡូវនេះអាចចរាចរណ៍ឡើងវិញបានហើយ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ផ្លូវប្រម៉ោយអូរសោម ខេត្តពោធិ៍សាត់ ដែលរងការខូចខាតដោយសារចម្រោះទឹកភ្លៀងខ្លាំងកាលពីថ្ងៃទី២៦ ខែកក្កដា ឥឡូវនេះបានចរាចរណ៍ឡើងវិញហើយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

    សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានករណីបាក់ស្រុតផ្លូវ នៅកំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម ស្រុកវាលវែង ដែលបង្កឱ្យរាំងស្ទះ ដល់ការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ។

    ករណីនេះ គឺដោយសារតែមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ទើបធ្វើឱ្យបាក់ស្រុតដី នៅលើកំណាត់ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់នេះផ្ទាល់តែម្តង។ ជុំវិញករណីបាក់ស្រុតផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋជាអ្នកដំណើរ ធ្វើការស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសក្រុមហ៊ុនសាងសង់ផ្លូវ មេត្តាចុះជួយសម្រួល ដើម្បីឱ្យពួកគាត់អាចធ្វើដំណើរទៅវិញទៅមក បានឆាប់រហ័សផងដែរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

    Share This Post: