ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បានប្រគល់រថយន្តមួយគ្រឿង ជូនវិមានឈ្នះ ឈ្នះ ជារថយន្តដែលសម្តេចប្រើប្រាស់ក្នុងការស្វែករកសន្តិភាព

    BY Khmernote Media July 27, 2024
    សម្តេចតេជោ ហ៊ុន សែន បានប្រគល់រថយន្តមួយគ្រឿង ជូនវិមានឈ្នះ ឈ្នះ ជារថយន្តដែលសម្តេចប្រើប្រាស់ក្នុងការស្វែករកសន្តិភាព

    រាជធានីភ្នំពេញ៖ ​នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ បានសម្រេចប្រគល់រថយន្ត Chevrolet មួយគ្រឿងជូនវិមានឈ្នះ ឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

    សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់រថយន្តនេះ កាលពីឆ្នាំ១៩៩៧ ក្នុងអំឡុងពេលសម្តេចអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកសុខសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: