បុរស២នាក់ វា-យគ្នាលើផ្លូវសាធារណៈ ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមនបញ្ជូនទៅតុលាការ
- July 29, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២៣៖៣០នាទីយប់ មានករណីហិង្សាវាយគ្នាទៅវិញទៅមករវាងអ្នកបើករថយន្តតាក់ស៊ី ជាមួយនឹងអ្នកជិះម៉ូតូនៅចំណុចមុខបុរីចំការមនផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយសាររឿងជម្លោះគ្នាបន្តិចបន្តួចបើកបរមិនយោគយល់គ្នានៅពេលពួកគេធ្វើដំណើរលើដងផ្លូវ។

១.ឈ្មោះប៊ី សុផាន ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅផ្ទះ៣១១ ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបរជាងសំណង់(មានសភាពស្រវឹង)
២.ឈ្មោះ ម៉េង រតនៈ ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅផ្ទះ១១ ផ្លូវបេតុង ព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើករថយន្តតាក់ស៊ី (រងរបួសក្រោមភ្នែកខាងស្តាំស្រាល) ។
ការឃាត់ខ្លួនបុរសទាំង០២នាក់ខាងលើកម្លាំងសមត្ថកិច្ចធ្វើឡើង ខណៈដែលចុះល្បាតត្រួតពិនិត្យរក្សាសន្តិសុខនៅក្នុងភូមិសាស្រ្តខណ្ឌចំការមន លុះសមត្ថកិច្ចបានល្បាតមកដល់ចំណុចខាងលើក៏បានឃើញបុរសទាំង២នាក់ វាយគ្នា និងមានអ្នកសារព័ត៌មានកំពុងតែផ្សាយlive (ឡាយ) នៅទីនោះទើបកម្លាំងល្បាតបាននាំខ្លួនពួកគេយកមកសាកសួរអនុវត្តតាមនីតិវិធីតែម្តង៕



- Share This Post:






