ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងយុត្តិធម៌បង្ហាញ “លេខទូរស័ព្ទ និងQR Code តេឡេក្រាម ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ

    BY Khmernote Media July 29, 2024
    ក្រសួងយុត្តិធម៌បង្ហាញ “លេខទូរស័ព្ទ និងQR Code តេឡេក្រាម ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​បាឱ្យដឹងថា ដើម្បីមានភាពងាយស្រួលក្នុងការដាក់ពាក្យបណ្តឹង ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹង និងបង្ហាញលេខទូរស័ព្ទ និង QR Code តេឡេក្រាម ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។

    ការផ្សព្វផ្សាយនូវ “លេខទូរស័ព្ទ និងQR Code តេឡេក្រាម ទទួលពាក្យបណ្តឹងនេះ ក្នុងគោលបំណងដើម្បីជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការទូទាំងខេត្តក្រុង។

    សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលចង់ដាក់ពាក្យប្តឹងទៅក្រុមការងារទទួលពាក្យបណ្តឹង អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១ ឬតាមប្រព័ន្ធតេឡេក្រា ដែលមាន QR Code ដូចខាងក្រោម៖

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: