ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នគរបាលខណ្ឌចំការមន ឃាត់អ្នកបើកបរម៉ូតូ ដែលជិះបញ្ច្រាសផ្លូវចំនួន ៣២គ្រឿង មកផាកពិន័យ

    BY Khmernote Media July 31, 2024
    នគរបាលខណ្ឌចំការមន ឃាត់អ្នកបើកបរម៉ូតូ ដែលជិះបញ្ច្រាសផ្លូវចំនួន ៣២គ្រឿង មកផាកពិន័យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នាព្រឹកថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៤ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវព្រះនរោត្តមកែងផ្លូវតាយម៉េង ខាងមុខសណ្ឋាគារតាយម៉េងចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានឃាត់ និងផាកពិន័យអ្នកបើកបរម៉ូតូចំនួន៣២គ្រឿងល្មើសច្បាប់ចរាចរណ៍ផ្លូវគោកបើកបរលើ្មសសញ្ញាចរាចរណ៍(បញ្ច្រាសផ្លូវ)ដោយក្នុង០១គ្រឿងផាកពិន័យចំនួន១០ម៉ឺនរៀល យោងតាមអនុក្រឹតលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅត្រង់ចំណុច(០៣).៥,ង/រាល់ការបើកបរខុសទិសឬជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវ។

    សូមបញ្ជាក់ថា នៅចំណុចខាងលើគឺកន្លងមកសមត្ថកិច្ចបានធ្វើការអប់រំចំនួនពីរសប្តាហ៍មកហើយចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនបានបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បើកបរបញ្ច្រាសផ្លូវ)បង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ក៏បានប្រកាសជូនដំណឹងអំពីការផាកពិន័យចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤តទៅនេះ ហើយ ក្នុងករណីបងប្អូននៅតែមិនរៀងចាលបន្តបើកបរម៉ូតូ(បញ្ច្រាសផ្លូវ) ល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនោះ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: