កីឡា

កប់ៗ!! ក្រុមយក្សអុីតាលីនៅ Serie A ហ៊ានអោយលោក Pochettino ៣០០លានផោនអោយតែលោកព្រមមកអុីតាលី

BY
Khmernote Media
April 8, 2019

ថ្មីៗនេះ តាមរយៈព័ត៌មាន Mirror បានអោយដឹងថា ក្លឹបយក្សអុីតាលី AC Milan ហ៊ានចំណាយលុយ ៣០០លានផោន ប្រហែល ៣៩១លានដុល្លារសហរដ្ឋអាមេរិចអោយគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Totthenham Hotspur លោក Mauricio Pochettino។ គួរបញ្ជាក់ផងដែរថា គ្រូបង្វឹកសញ្ជាតិអាស្សង់ទីនរូបនេះទើបតែមានអាយុ ៤៧ឆ្នាំ បានចាប់អាជីពជាគ្រូបង្វឹកដំបូងនៅក្នុង ២០០៩ ដោយពេលនោះលោកបានដឹកនាំក្រុម Espanyol នឹងបានជួយអោយផុតពីតំបន់គ្រោះថ្នាក់ផងដែរ បន្ទាប់ពីក្រុមនេះធ្លាក់ដល់បាតតារាង ហើយលោកក៏បានបន្តកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០១៤។ ក្រោយមកបន្ទាប់ពីចាញ់ Gatafe ២ទល់នឹង០ ខណៈដែលមានបញ្ហាហិរញ្ញវត្ថុមក ក៏ត្រូវបានបញ្ចប់កុងត្រាមុនរដូវកាលនៅក្នុងឆ្នាំ ២០១២ បន្ទាប់មកនៅក្នុងឆ្នាំ ២០១៣ គាត់បានចូលមកដឹកនាំក្រុម Sothemton នៅអង់គ្លេសជាលើកដំបូង និងក្លាយជាគ្រូបង្វឹកសញ្ជាតិអាស្សង់ទីនទី២ដែលបានមកកាន English Premier League។

មិនតែប៉ុណ្ណោះគាត់បានជោគជ័យជាខ្លាំង ដោយបានយកឈ្នះក្រុមខ្លាំងៗជាច្រើននៅក្នុងកំពូលតារាង និងបានបញ្ចប់រដូវកាលនៅក្នុងលីគត្រឹមលេខ៨ បន្ទាប់ពី Sothemton មិនដែលទទួលបានចាប់តាំងពីឆ្នាំ២០០២-២០០៣។  នៅក្នុងឆ្នាំ២០១៤ ខែឧសភា គ្រូបង្វឹកសញ្ជាតិអាស្សង់ទីនរូបនេះបានផ្លាស់ប្តូរមកកាន់ Whit Hart Lane របស់ ក្លឹប Tottenham Hotspur ហើយត្រូវបានបន្តកុងត្រាជាមួយ Spur នៅក្នុងឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ ខណៈដែរ លោក Pochettino បានដឹកនាំក្លឹបនេះជោគជ័យខ្លាំងនៅរយៈពេលដែលលោកមកកាន់ក្លឹបមួយនេះ។ ដូចនេះហើយបានធ្វើអោយក្លឹប AC Milan ចង់បានគ្រូបង្វឹករូបនេះ និងហ៊ានអោយថ្លៃខ្ពស់បែបនេះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com

Share This Post: