សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ចាប់ពីពេលនេះតទៅ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នា ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នេះ បាន អញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ” ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ចាប់ពីពេលនេះតទៅ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ក្នុងនាមថ្នាក់ដឹកនាំ និងជាកូនខ្មែរមួយរូប ខ្ញុំសូមអំពាវនាវ និងបំផុសឱ្យបងប្អូនគ្រប់ទិសទី ជាពិសេសយុវជន និងយុវនារី ដែលជាទំពាំងស្នងឬស្សី សូមបង្កើតសាមគ្គីភាពជាតិ និងការឯកភាពជាតិជាធ្លុងមួយ ប្រកបដោយស្មារតីជាតិនិយម និងតំកល់ឱ្យដល់ប្រយោជន៍ជាតិជាធំ ដើម្បីក្លាយជាសមូហមហាថាមពល ក្នុងការធ្វើឱ្យព្រលឹងខ្មែរអង្គររស់ឡើងវិញ តាមរយៈព្រែកជីកហ្វូណនតេជោនេះ យើងនឹងបន្តកសាងជាតិខ្មែរមួយរឹងមាំ និងរស់រវើកដើម្បីធ្វើឱ្យប្រជាជនខ្មែរគ្រប់រូប កាន់តែមានមោទកភាព ដែលបានកើតមកជាខ្មែរ។ ខ្ញុំសូមប្រកាសបើការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ចាប់ពីពេលនេះតទៅ »៕

