ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ​ចិនទើបបញ្ចប់ការសាងសង់ស្ពានកញ្ចក់ឆ្លងកាត់ភ្នំថ្មីមួយទៀតដែលមានតម្លៃដល់ទៅជា១.៦លានដុល្លារអាមេរិក ចង់ដឹងទេថាអស្ចារ្យកម្រិតណា?

    BY Khmernote Media March 13, 2018
    ​ចិនទើបបញ្ចប់ការសាងសង់ស្ពានកញ្ចក់ឆ្លងកាត់ភ្នំថ្មីមួយទៀតដែលមានតម្លៃដល់ទៅជា១.៦លានដុល្លារអាមេរិក ចង់ដឹងទេថាអស្ចារ្យកម្រិតណា?

    ប្រទេសចិន ៖ ចិនជាប្រទេសមួយដែលសំបូរទៅដោយភ្នំខ្ពស់ៗ ធ្វើអោយមានការលំបាកដល់កាសរធ្វើដំណើរទៅកំសាន្តនៅក្នុងតំបន់ទាំងនោះ។ តែសំរាប់ឥឡូវវាលែងជាបញ្ហាទៀតហើយ ព្រោះគេបានធ្វើស្ពានឆ្លងកាត់ពីភ្នំទៅភ្នំមួយ ដើម្បីអោយអ្នកដំណើរមានការងាយស្រួលក្នុងការធ្វើដំណើរ។ អ្វីដែលកាន់តែពិសេស និង ស្រៀវនោះគឺស្ពានដែលធ្វើឆ្លងកាត់ពីភ្នំដ៏ខ្ពស់ៗអស់នេះត្រូវបានគេធ្វើឡើងពីកញ្ចក់។
     នៅកាលពីចុងសប្ដាហ៍នេះ ចិនបានបញ្ចប់ការសាងសង់ស្ពានកញ្ចក់ថ្មីមួយដែលស្ថិតនៅក្នុងខេត្តស៊ីឈួនដែលមានកម្ពស់ ១៨៦ម៉ែត្រពីលើជ្រលងភ្នំដ៏ជ្រៅ។ ស្ពានកញ្ចក់នេះមានបណ្តោយ ១៩៨ ម៉ែត្រនិងទទឹង ២.៥ ម៉ែត្រនេះត្រូវបានសាងសង់ឡើងដោយបន្ទះកញ្ចក់ដែលមានស្រទាប់បីជាន់។ ការសាងសង់ស្ពានកញ្ចក់ដ៏វែងនេះត្រូវបានគេប្រាប់អោយដឹងថាមានតម្លៃប្រហែល ១០លានយ័ន(១.៦លានដុល្លារអាមេរិក)។ នៅលើស្ពាននេះអ្នកអាចឃើញទេសភាពព្រៃភ្នំដ៏ស្រស់ស្អាត និង ស្រៀវឆ្អឹងខ្នងជាមួយនឹងកម្ពស់ដ៏ខ្ពស់មួយនេះ។ តើលោកអ្នកចង់សាកល្បងដើរកាត់ស្ពានកញ្ចក់បែបនេះទេ?

    ប្រភព ៖ CHINA PLUS

    Share This Post:
    MPO4D jitutoto mpo4d Mpoplay