មានចឹងដែរណ៎ ពិតជាគួរអោយអស់សំណើចណាស់!! អ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal និង Dortmund បានលើកឡើងថា ក្រុមពួកគេចាញ់ដោយសារតែតារាចម្រៀងរ៉េបម្នាក់នេះ
- April 9, 2019
ក្រុមកាំភ្លើងធំមានឱកាសមាសក្នុងការរក្សាដំណែងរបស់គេអោយនៅឈនៅលើកំពូលតារាង Top 4 នៃលីគកំពូលរបស់អង់គ្លេសនៅក្នុងសប្តាហ៍នេះ ប៉ុន្តែ Arsenal បែរជាទៅចាញ់ក្រុម Everton ទៅវិញ ហើយជាមួយគ្នានេាះដែរ Borussia Dortmund បានទទួលរងការឈឺចាប់ដូចគ្នាក្រោយពួកគេចាញ់ក្រុម Bayern Munich យ៉ាងធ្ងន់ធ្ងរនៅក្នុងលទ្ធផល ៥ទល់នឹង០។ ជាបច្ចេកទេស ក្រុមទាំងពីរចាញ់ដោយសារពួកគេធ្វើមិនបានល្អនៅលើទីលានបាល់ទាត់ ប៉ុន្តែផ្ទុយទៅវិញ អ្នកគាំទ្រក្រុមទាំងពីរបែរជាមានរឿងផ្សេងដែលពួកគេធ្វើការស្តីបន្ទោសទៅវិញ។ ដោយមុនការប្រកួតតារាចម្រៀងរ៉េបដ៏ល្បីម្នាក់បានបង្ហោះរូបជាមួយកីឡាករពីររូបមុននឹងការប្រកួតរបស់ពួកគេចាប់ផ្តើម ដោយរូបទីមួយ Drake បានថតជាមួយ Aubangmeyang របស់Arsenal និងរូបទីពីររូបគាត់បានបង្ហោះជាមួ Jorden កីឡាកររបស់ Dortmund។
វាពិតជារឿងមួយដែលគួរអោយអស់សំណើចបំផុត នៅពេលដែលអ្នកគាំទ្រទាំងនោះបានលើកឡើងថា ការចាញ់របស់ក្រុមកាំភ្លើងធំ Arsenal និងក្រុម Borussia Dortmund គឺដោយសារតែអ្នកចម្រៀង Rap ឈ្មោះ Drake និងមិនមែនមកពីទម្រង់លេងក្រុមអន់នោះទេ។ មូលហេតុដែលពួកគេនិយាយបែបនេះដោយសារតែ Drake គឺជាតារាចម្រៀងសញ្ជាតិកាណាដា និងល្បីម្នាក់នៅក្នុងពិភពលោក ប៉ុន្តែពេលណាដែលលោកថតរូបជាមួយកីឡាកររូបណាហើយ ក្រុមពួកគេនិងចាញ់។ មិនតែប៉ុណ្ណោះអ្នកគាំទ្រទាំងនោះបានបញ្ចេញយោគបល់ជាច្រើនៅក្នងបណ្តាញសង្គម តោះចូលមកមើលទាំងអស់គ្នា៕

- Share This Post:









