កីឡា

កីឡាករអាសុីជនជាតិកូរ៉េ Son Heung-min ទទួលស្គាល់ថាគាត់ពិតជាទទួលបានការប្រមាថ និងរើសអើងពូជសាសន៍ពិតមែន ក្នុងកំឡុងពេលប្រកបអាជីពជាមួយក្លឹប Tottenham Hotspurs

BY
Khmernote Media
April 9, 2019

តារាបាល់ទាត់មកពីអាសុីរបស់ក្លឹប Tottenham លោក Son Heung-Min និយាថាគាត់បានក្លាយជាជនរងគ្រោះនៃការរើសអើងពូជសាសន៍ នៅពេលដែលគាត់កំពុងលេងនៅក្នុងប្រទេសអង់គ្លេស ហើយគាត់គិតថាជារឿងល្អបំផុតដែលមិនប្រតិកម្មតបតជាមួយមនុស្សអស់ទាំងនោះ។ ចំណែកឯមិត្តរួមក្រុមរបស់ Son កីឡាករ Danny Rose បានលើកឡើងផងកាលពីអាទិត្យមុនថា គាត់មិនអាចឈទ្រំមើលពីការកង្វះខាតនៃចំណាត់ការរបស់អាជ្ញាធរចំពោះរឿងរើសអើងពូជសាសន៍នេះបានទេ។ កីឡាររូបនេះបាននិយាយនៅពេលដែលអ្នកគាំទ្របានស្រែកថាអោយគាត់នៅក្នុងកំឡុងពេលប្រកួតរវាងអង់គ្លេស និង ប្រទេស Montenegro ក្នុងខែមិនានៃពានជម្រុះអឺរ៉ូឆ្នាំ ២០២០។ ហើយមិនមែនតែកីឡារពីររូបនេះទេដែលត្រូវបានមានការរើសអើងពីសំណាក់អ្នកគាំទ្រដូចជា Rahaam Sterling និង Moise Kean ជាដើម។

ចំណែកឯ Son ក៏ដូចគ្នាផងដែរ ហើយកីឡាកររូបនេះបានផ្លាស់ប្តូរចូលលេងនៅក្នុងប្រទេសអង់គ្លេសជាមួយ Spur នៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពីបានផ្លាស់ប្តូរពីក្លឹប Bayer Leverkusen បានទទួលស្គាល់ថាគាត់បានក្លាយទៅជាគោលដៅក្នុងការរើសអើង ប៉ុន្តែបញ្ហាទាំងនេះ ដូចជាមិនសូវមានការចាប់អារម្មណ៍ និងលើកឡើងនៅក្នុងក្រុមឡើយ។ មិនតែប៉ុណ្ណោះគាត់បានិយាយសន្និសិតកាសែតនៅថ្ងៃច័ន្ទនេះផងដែរថា ” ពួកយើងបាននិយាយពីរបីដងដែរអំពីបញ្ហាទាំងនេះ ថាខ្ញុំក៏បានទទួលការរើសអើងនៅក្នុងកំឡុងពេលដែលលេងបាល់នៅក្នុងប្រទេសអង់គ្លេសផងដែរ ប៉ុន្តែខ្ញុំគិតថាប្រតិកម្មដែលល្អបំផុតគឺធ្វើមិនដឹងអ្វីទាំងអស់”។ សរុបសេចក្តីមកមិនមែនតែពួកគាត់ប៉ុន្មាននាក់នេះទេ ដែលទទួលបានភាពអយុត្តិធម៌នៅក្នុងពិភពបាល់ទាត់ ជាពិសេសកីឡាករស្បែកខ្មៅដែលកំពុងប្រកបអាជីពជាកីឡាករនៅក្នុងទ្វីបអឺរ៉ុប៕

 


អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

Share This Post: