PR

បទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ទទួលកម្មសិទ្ធិបញ្ញាជាបទ Original song តាម Platforms លើប្រព័ន្ធ Digital ទូទាំងពិភពលោក

BY
Liny Chan
August 7, 2024

ផលិតកម្ម Galaxy Navatra បានសម្រេចដាក់កម្មសិទ្ធិបញ្ញាបទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ព្រមទាំង បានចែកចាយគ្រប់ International Digital Platforms ទូទាំងពិភពលោកហើយ។ ការដាក់កម្មសិទ្ធិបញ្ញានេះ ដើម្បីការពារការលួចចម្លងណាមួយ និង ជាការពញ្ញាក់ថា វាជាកម្មសិទ្ធិផ្ដាច់មុខ របស់ Galaxy Navatra ។

បទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ត្រូវបានរាប់បញ្ចូលជាបទចម្រៀង ប្រវត្តិសាស្ត្ររបស់ជាតិ ដ៏មានសារៈសំខាន់មួយ ដោយខ្លឹមសារនៃបទចម្រៀងបានរៀបរាប់ពីដំណើរស្វែងរកសន្តិភាពរបស់សម្ដេចតេជោ និងឥស្សរជន គោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមនិងការសាមគ្គីជាតិ ដ៏មហិមា។ ជាពិសេសនោះ បានបង្ហាញពីសមត្ថភាពដ៏មានឥទ្ធិពល របស់សម្ដេចធិបតីជាគ្រាប់ពេជ្រនៃយុវជនជំនាន់ក្រោយ គឺការការពារសន្តិភាព និងជំរុញការអភិវឌ្ឍគ្រប់វិស័យ។

បទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ត្រូវបានផលិតឡើង ដោយផលិតកម្ម Galaxy Navatra ក្រោយការចុះដឹកនាំដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក ដោយការយកចិត្តទុកដាក់បំផុត។

បទចម្រៀងមួយនេះ មានតារាចម្រៀងច្រៀងរួមគ្នាជាង 100នាក់ និងយុវជនច្រៀងអមជាង 3,000 នាក់និងគ្រប់ ក្រសួងស្ថាប័ន ។ Full MV បានចេញ កាលពីម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ ចំថ្ងៃបើកការដ្ឋានតែម្ដង បច្ចុប្បន្នបទចម្រៀងមួយបទនេះ កំពុងតែទទួលការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង។ ពលរដ្ឋស្ទើរពេញប្រទេសបានរៀនច្រៀងតាម ហើយមួយចំនួនធំ ពិសេសសិស្សនិស្សិត មន្ត្រីរាជការ បានចេះ ច្រៀងតាមយ៉ាងស្ទាត់ជំនាញ ។

Full MV បទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ប្រិយមិត្តដែលបានទស្សនា រួចពិតជាមានមោទនៈភាពលើជាតិជាខ្លាំង ព្រោះវីដេអូនៃបទចម្រៀង បានបង្ហាញពីភាពរីកចម្រើន នៃសេដ្ឋកិច្ចជាតិ សម្រស់ធម្មជាតិ វប្បធម៌ ប្រពៃណីជាដើម។

នេះជា សមិទ្ធផល ថ្មីមួយទៀត របស់ Galaxy Navatra ដោយផលិតកម្មឈានមុខគេមួយនេះ កន្លងមកតែងតែផលិតបទចម្រៀង កម្រិតជាតិនិងអន្តរជាតិល្បីៗជាច្រើនជាបន្តបន្ទាប់។

សូមទស្សនាFull MV បទ«5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ម្ដងទៀត ទាំងអស់គ្នា!

Share This Post: