កីឡា

ថាមិចគឺចឹងហើយ!! Ronaldo បានចូលមកហ្វឹកហាត់វិញហើយដើម្បីត្រៀមខ្លួនជួប Ajax ក្នុងជំនួប UCL បន្ទាប់ពីរបួសពេលលេងអោយក្រុមជម្រើសជាតិកាលពីប៉ុន្មានសប្តាហ៍មុន

BY
Khmernote Media
April 10, 2019

កីឡាករសំខាន់របស់ក្លឹបសេះបង្កង់ Juventus Christiano Ronaldo អាចនឹងចូលលេងវិញ ហើយពួកគេកំពុងរៀបចំដើម្បីជួប Ajax នៅក្នុងជំនួបពានលំដាប់លេខមួយប្រចាំទ្វីបអឺរ៉ុប។ កីឡាករ Ronaldo បានត្រឡប់ចូលមកទីលានហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅ Juventus ដើម្បីត្រៀមខ្លួនជួបជាមួយ Ajax នៅក្នុងជើងទី១នៃពាន Champion League វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃពុធនេះ។ គួរបញ្ជាក់ផងដែរថា Ronaldo បានវត្តមានពីក្រុម Juventus  ចាប់តាំងពីបានរកគ្រាប់បាល់ Hat-trick ពេលប៉ះជាមួយក្រុម At. Madrid នៅជើងទីពីរកាលពីវគ្គ១៦ក្រុមចុងក្រោយនៃ CL។

កីឡាករ Ronaldo បានសម្រាកព្យាបាលអស់មួយរយៈបន្ទាប់ពីរបួសសសៃជង្គង់ខាងក្រោយ ពេលដែលលេងអោយជម្រើសជាតិប៉ុកទុយហ្គាលនៅចុងខែមិនាមុននេះ។ ការអវត្តមានរបស់គាត់ Juvantus នៅតែធ្វើបានល្អដោយឈ្នះបីប្រកួតក្នុងចំណោម៤ប្រកួតក្នុងលីគ Serie A។ ទោះបីជាយ៉ាងណាក៏ដោយ Ronaldo បានចូលហ្វឹកហាត់វិញនៅថ្ងៃអង្គារ៍នេះ ហើយត្រឡប់ទៅរកគ្រាប់បាល់ដើម្បីបន្តកំណត់ត្រាអ្នករកគ្រាប់បាល់បានច្រើននៅក្នុងពាន Uefa Champion League។ ហើយពួកគេនឹងធ្វើដំណើរទៅកាន់ទីក្រុង Amsterdam ខណៈដែរក្រុម Juventus នឹងអវត្តមានកីឡាករសំខាន់ពីររូបផងដែរមានដូចជា Giorgio Chiellini និង Emre Can បន្ទាប់ពីកីឡាករទាំងពីរនេះរបួសកាលពីប្រកួតមុនៗ៕

អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

Share This Post: