កីឡា

លោកព្រះ Ibrahimovic បាននិយាយអ្វីខ្លះពេលដែល ក្លឹបបិសាចក្រហម Man Utd ជួបជាមួយក្លឹបអ្នកមានបុណ្យ Barcelona នៅយប់នេះ

BY
Khmernote Media
April 10, 2019

អតីតខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម និង Barcelona Zlatan Ibrahimovic មានបទពិសោធន៍ជាច្រើននៅក្នុងពាន UEFA Champion League ពេលដែលរូបគាត់ប្រកបអាជីពបាល់ទាត់នៅក្នុងទ្វីបអឺរ៉ុប និងបានឈ្នះពានជាច្រើនផងដែរ។ តារាបាល់ទាត់សញ្ជាតិស៊ុយអ៊ែតរូបនេះបានតំណាងអោយក្លឹបកំពូលៗក្នុងទ្វីបអឺរ៉ុបដើម្បីដណ្តើមពានធំៗជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងនោះក៏មានក្រុម Barcelona និង Manchester United ផងដែរ។ ចៃដន្យអី ក្រុមទាំងពីរនេះត្រូវបានប៉ះគ្នាក្នុងវគ្គជម្រុះ ៨ក្រុមចុងក្រោយនៅក្នុងឆ្នាំនេះ ហើយកីឡាករ Ibrahimovic បានជ្រើសរើសកីឡាករពីររូប ដែលគាត់គិតថាអាចជាសោរដ៏សំខាន់សម្រាប់ក្រុមរបស់ពួកគេ។

ក្នុងនោះដែរគាត់បានប្រាប់ទៅវែបសាយផ្លូវការរបស់ Barcelonaថា ”ខ្ញុំគិតថា ការប្រកួតនេះពិតជាគួរអោយចាប់អារម្មណ៍មែនទែន នៅពេលដែលក្លឹបល្អពីរនេះជួបគ្នា ហើយមិនតែប៉ុណ្ណោះ ក្លឹបទាំងពីរនេះមានប្រវត្តិល្អដូចគ្នា ដែលធ្វើអោយអ្នករាល់គ្នាចង់មើល និងមានកីឡាករល្អៗជាច្រើននៅក្នុងក្រុមទាំងពីរនេះ”។ គាត់ក៏បានបន្តទៀតថា ” Messi ច្បាស់ណាស់ថាអាចធ្វើអោយមានភាពខុសប្លែកពេលដែលមាន និងគ្មានវត្តមានរបស់គាត់លេង ហើយវាគ្មានអ្វីប្លែកនោះទេ ខណៈដែរកីឡាករ Pogba របស់បិសាចក្រហមក៏ដូចគ្នាដែរ”។ បន្ទាប់មកគាត់តារាបាល់ទាត់របស់ La Galaxy បានបន្តទៀតថា ” ខ្ញុំគិតថាវាគឺជាសង្គ្រាមរវាង Messi និង Pogba បើទោះបីជាកីឡានេះជាកីឡាលេងជាក្រុម ប៉ុន្តែវត្តមានរបស់ពួកគេនឹងធ្វើអោយមានភាពខុសគ្នា ហើយនិងចាប់អារម្មណ៍”។  គួរបញ្ជាក់ផងដែរថា  Machester Untied នឹងបើកទ្វារទទួលការមកលេងរបស់ Barcelona នៅក្នុងទឹកដី Old Trafford នៅយប់នេះ វេលាម៉ោង ២រំលងអាធ្រាត នៃការប្រកួតក្របខណ្ឌ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១៕


អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

Share This Post: