កីឡា

ភ្នាក់ងាររបស់ Garath Bale ប្រាប់ថា Bale មិនបានគិតថានឹងត្រឡប់មក English Premier League វិញនោះទេ

BY
Khmernote Media
April 10, 2019

លោក Jonathan Barnett និយាយថា កីឡាករសញ្ជាតិវែឡ  Garath Bale មិនបានកំពុងពិចារណាលើការផ្លាស់ប្តូរត្រឡប់ទៅអង់គ្លេសវិញនោះទេ បើទោះបីជាអនាគតនៅ Real Madrid ស្រពេចស្រពិលយ៉ាងណាក្តី។ តាមរយៈភ្នាក់ងារផ្ទាល់ខ្លួនរបស់ Garath Bale លោក​ Jonathan Barnett បានបញ្ជាក់ថា Garath Bale មិនបានគិតទៅលើការវិលត្រឡប់ទៅលីកកំពូលរបស់អង់គ្លេសនោះទេ។ កីឡាករសញ្ជាតិវែឡរូបនេះបានមានទំនាក់ទំនងជាមួយការផ្លាស់ប្តូរទៅអង់គ្លេសវិញក្នុងកំឡុងពេលដែលលេងអោយក្លឹបកំពូលនៅអេស្ប៉ាញអស់ជាច្រើនរដូវកាលរួចមក។

ជាមួយគ្នានេះដែរ កីឡាករដែលវ័យ ២៩ឆ្នាំរូបនេះ បានរកគ្រាប់បាល់អោយក្លឹបចំនួន ១៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៨ដងរាល់ការប្រកួតទាំងអស់ក្នុងរដូវកាល ២០១៨-២០១៨។ ទោះបីជាយ៉ាងណាក៏ដោយ Barnett បានបញ្ជាក់ថា Garath Bale មិនចង់ចេញពី Santiago bernabeu ឡើយ  ហើយគាត់បានប្រាប់កាសែត Deportes Cuatro ថា ”គាត់កំុងតែសប្បាយចិត្តខ្លាំងនៅទីនេះ។ គាត់ជាកីឡាកររបស់ Real Madrid នៅពេលនេះ។ ហើយឥឡូវនេះគាត់មិនបានកំពុងគិតថានឹងត្រឡប់ទៅអង់គ្លេសវិញនោះទេ។ ខ្ញុំមិនអាចទាយដឹងពីអណាគតបាននោះទេ ប៉ុន្តែសម្រាប់ខ្ញុំ Gareth Bale គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់”។ គួរបញ្ជាក់ផងដែរថា Bale បានចូលរួមជាមួយ  Madrid នៅក្នុងឆ្នាំ ២០១៣ ក្នុងតម្លៃកំណត់ត្រាកីឡាករថ្ងៃជាងគេ (១០០លានផោន) លើលោកនៅពេលនោះ ហើយមានក្លឹបពីរដែលកំពុងតែចូលចែវចូវចង់បានកីឡាកររូបនេះគឹ Manchester United និងតោខៀវ Chelsea៕


អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

Share This Post: