លោក Mourinho ព្រមាន Real Madrid អោយបំភ្លេចការចង់បាន De Gea ចោលទៅហើយរកអ្នកផ្សេងជំនួស De Gea វិញ
- March 13, 2018
លោក Jose Mourinho គ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United បានប្រាប់ទៅក្លឹបអធិរាជសរ Real Madrid អោយបំភ្លេចពីការចុះហត្ថលេខាលើអ្នកចាំទី David de Gea ចោលទៅហើយលោក Jose Mourinho បានអោយយោបល់ក្លឹបអធិរាជសរ Real Madrid ស្វែងរកអ្នកចាំទីថ្មីជំនួស De Gea ទៅល្អជាង។

ក្លឹបអធិរាជសរ Real Madrid មានមហិច្ឆតាចង់បានអ្នកចាំទី David De Gea តាំងពីឆ្នាំ 2015 មកម្លេះហើយកាលពីឆ្នាំ 2015 ក្លឹបអធិរាជសរ Real Madrid បិសនឹងផ្ទេរអ្នកចាំទី De Gea បានជោគជ័យទៅហើយ។ បច្ចុប្បន្ននេះកុងត្រារបស់អ្នកចាំទី David De Gea ជាមួយនឹងក្លឹបបិសាចក្រហម Manchester United នឹងបញ្ចប់នៅក្នុងឆ្នាំ 2019 ខាងមុខនេះ។
លោក Jose Mourinho បានប្រាប់ទៅកាន់អ្នកសារពត៌មាន La Sexta ថា៖ គាត់គិតថា De Gea នឹងបន្ដស្នាក់នៅជាមួយនឹងពួកយើង។ ហើយពេលនេះខ្ញុំមិនយល់ទេថាចេតនារបស់ក្លឹបអធិរាជសរ Real Madrid កំពុងគិតពីអ្វី ប្រសិនបើគាត់ជាអ្នកដឹកនាំ Real Madrid វិញគាត់នឹងស្វែងរកអ្នកណាម្នាក់ផ្សេងពីអ្នកចាំទី David De Gea។

បុត្រ
ប្រភព៖ Goal
- Share This Post:






