PR

ចូលរួមសកម្មភាពសប្បុរសធម៍តាមរយៈការបរិច្ចាគថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរ

BY
Liny Chan
August 16, 2024

ភ្នំពេញ៖ Gumball 3000 ជាព្រឹត្តិការណ៍ប្រមូលផ្ដុំរថយន្ត Sport Cars, Super cars និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក ធ្វើដំណើរឆ្លងកាត់ពីទ្វីបមួយទៅមួយ។ នៅឆ្នាំ ២០២៤ នេះគឺជាខួបទី ២៥ នៃព្រឹត្តិការណ៍ Gumball 3000 ហើយព្រឹត្តិការណ៍នេះ ក៏នឹងមានការបើកឆ្លងកាត់ និងមានការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនៅកម្ពុជាផងដែរ។

ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជានេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើដំណើរចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាថ្ងៃទី១៥ ខែកញ្ញា ស្នាក់នៅរាជធានីភ្នំពេញ១យប់ និងស្នាក់នៅខេត្តសៀមរាប១យប់ រួចត្រឡប់ទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៧ ខែកញ្ញា ក្រោមការជ្រោមជ្រែងពីក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា។

ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៤ គឺ៖ ១). ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និង៤). ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។

មហាជនទាំងអស់អាចចូលរួមសកម្មភាពសប្បុរសធម៌តាមរយៈព្រឹត្តិការណ៍ដ៏ធំ Gumball 3000 x Chip Mong នៅកម្ពុជា នេះផងដែរ។ ចំពោះថវិកាដែលទទួលបានពីការបរិច្ចាគ នឹងជូនទៅកាន់ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីស្នាមញញឹម និងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។

សម្រាប់លោកអ្នកមានបំណងចង់បរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរ ដោយផ្ទាល់ លោកអ្នកអាចធ្វើបានភ្លាមៗ ដោយស្គែនតាមរយៈ QR Code ខាងក្រោម៕

Share This Post: