មិនឲ្យចាញ់ឆ្នាំមុនទេណា! គម្រោងរចនាខ្លោងទ្វារសម្រាប់ព្រឹត្តិការណ៍ សង្ក្រានវត្តភ្នំ ឆ្នាំនេះមកហើយស្អាតណាស់
- April 10, 2019
ស្របពេលរដូវកាលចូលឆ្នាំកៀកចូលមកដល់ គ្រប់បណ្តាលខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជាហាក់មមាញឹកយ៉ាងញាប់ដៃញាប់ជើង ជាពិសេសក្នុងការតុបតែងរៀបចំតែម្តង។ ក្នុងនោះរាជធានីភ្នំពេញដែលជាបេះដូងនៃប្រទេស ក៏ហាក់មិនចាញ់ខេត្តដទៃប៉ុន្មានដែរ ដោយការរៀបចំសម្រាប់សង្ក្រានវត្តភ្នំ គឺមានការតុបតែងយ៉ាងស្រស់ស្អាតគួរជាទីចាប់អារម្មណ៍។
រឿងមួយដែលគួរឲ្យចាប់អារម្មណ៍នោះគឺគម្រោងរចនាខ្លោងទ្វារសម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ បានលេចរូបរាងចេញមកហើយ។ នេះបើតាមប្រភពទំព័រផ្លូវការរបស់សាលារាជធានីភ្នំពេញ ដែលបានបង្ហោះរូបរាងដោយលម្អិតជាមួយក្បាច់រចនាលម្អរដែលមានដូចជា ទង់ជាតិខ្មែរ, កូនក្រឡឹងកំពូលពេជ្រ, រូបភាពតំណាងរាជធានីភ្នំពេញ, ទេវតាបាចផ្កា, ឡូហ្គូសាលារាជធានីភ្នំពេញ, ហោជាង ឬ បាំងខ្លែង ក្បាច់អង្គរ, ក្បាច់សន្លឹកអង្គរ, ក្បាច់ត្របកឈូក, ក្បាច់ពងត្រី, ក្បាច់ឬទម្រង់ សំបកត្រពាំង, ក្បាច់ផ្កាច័ន និង ទេពប្រណម៕

អត្ថបទ៖ មេសា
- Share This Post:






