ក្រោយធ្លាក់ចេញពី Champion Leauge ក្លឹបខៀវ Man City បានបញ្ចេញប្រតិកម្មនៅក្នុង Twitter របស់ខ្លួនបន្ទាប់ពីការស៊ុតបញ្ជូលរបស់ Sterling មិនអនុញ្ញាតក្រោយពិនិត្យលើប្រព័ន្ធ VAR ថាជាបាល់..(វីដេអូ)
- April 18, 2019
កាលពីយប់មិញនេះ Machester City បានធ្លាក់ចេញពីវគ្គ ៨ក្រុមនៃ Uefa Champion League ក្រោយចាញ់គ្រាប់បាល់ក្នុងទឹកដីរបស់ខ្លួន១ទល់នឹង០ បើទោះបីជាយប់មិញនេះយកឈ្នះក្រុមភ្ញៀវ Tottenham Hotspurs ៤ទល់នឹង៣យ៉ាងណាក្តី ព្រោះនៅក្នុងទឹកដីខ្លួន អោយគេស៊ុតបញ្ជូលទីរហូតដល់ទៅ៣គ្រាប់។ ប៉ុន្តែក្រោយពីបញ្ចប់ការប្រកួត Man City ប្រតិកម្មទៅលើគ្រាប់បាល់របស់ Raheem Sterling នៅចុងម៉ោង ដោយកាត់សេចក្តីដោយ VAR ថាជាគ្រាប់បាល់ Offside។ ក្នុងនោះដែរ មាន Raheem Sterling អ្នកចាត់ការទូទៅ Pep Guardiola និងក្រុម Man City ទាំងមូលដែលមានវត្តមាននៅក្នុងពហុកីឡាដា្នន Etihad បានតវ៉ាគ្រាប់បាល់ដែលថាការបញ្ចូលទីដោយខ្សែរប្រយុទ្ធសញ្ជាតិអង់គ្លេស Raheem Sterling ថាជាគ្រាប់បាល់ Offside ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលថា VAR បានកាត់សេចក្តីទៅលើគ្រាប់បាល់នៅក្នុងការប្រកួតជាច្រើននៅក្នុងពាន Uefa Champion League ដោយក្រុមខ្លះបានធ្លាក់ឬជាប់ដោយប្រពន្ធ័កាត់សេចក្តីមួយនេះ(VAR)។ នៅក្នុងនោះដែរនៅនាទីទី ៧៣ គ្រាប់បាល់របស់កីឡាករ Spurs Fernando Llorente ក៏មានការតវ៉ាផងដែរ បន្ទាប់ពីគ្រាប់បាល់នេះដូចជាប៉ះដៃ ប៉ុន្តែ VAR បានកាត់សេចក្តីថាគ្មានកំហុសទេ និងបានជួយអោយ Spurs ឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ហើយនឹងត្រូវជួបជាមួយ Ajax មកពីប្រទេសហូឡង់ បន្ទាប់ពី Ajax យកឈ្នះក្រុមរបស់ Ronaldo សេះបង្កង់ Juventus។ ហើយមួយគូទៀតនោះគឹ ក្រុងហង្សក្រហម Liverpool នឹងប៉ះជាមួយក្រុមអ្នកមានបុណ្យ Barcelona។ សូមប្រិយមិត្តរង់ចាំមើលទាំងអស់គ្នាថាក្រុមមួយណាជាអ្នកលើកពានយក្សរបស់អឺរ៉ុបនៅក្នុងរដូវកាលនេះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports
- Share This Post:












