PR

តារាកម្ពុជាទី១ ដែលលេចមុខលើកំប៉ុង STING ជាប្រេនភេសជ្ជៈអន្តរជាតិ បានធ្វើខនសឺតជាមួយគ្នា STING x G-DEVITH ANNIVERSARY PARTY ធ្វើឱ្យកក្រើកផ្សារទំនើប!

BY
Naren
September 23, 2024


(ភ្នំពេញ កញ្ញា ២០២៤)៖ STING ដែលជាប្រេនភេសជ្ជៈអន្តរជាតិ បានផ្តល់បទពិសោធន៍ជប់លៀង ដ៏សប្បាយ និងរំភើប ប្រចាំឆ្នាំដែលមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រតារាចម្រៀង G-Devith។ ដោយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្មវិធីប្រគុំតន្ត្រី STING x G-DEVITH ANNIVERSARY PARTY ដែលបានធ្វើឡើងនៅផ្សារទំនើបអ៊ីអន សែន សុខ បានទាក់ទាញអ្នកគាំទ្រជាច្រើននាក់ និងអ្នកដែលចូលចិត្តភេសជ្ជៈ STING ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍តន្ត្រីដែលគួរឱ្យរំភើបនៅចុងឆ្នាំ។

ជាមួយនឹងការរៀបចំដ៏ប្លែកអស្ចារ្យរបស់ STING ដោយបង្ហាញភាពជាដៃគូរវាងតារាចម្រៀង G-Devith និងភេសជ្ជៈលំដាប់អន្តរជាតិ STING បានសហការជាមួយគ្នារយៈពេល៥ឆ្នាំ។

លោក Akira Nopakunkajorn នាយកទីផ្សារជាន់ខ្ពស់ក្រុមហ៊ុន Cambrew LTD បានឱ្យដឹងថា STING គឺជានិមិត្តសញ្ញាលេខ១ នៅកម្ពុជា ដោយស្ថិតនៅក្រោម PepsiCo ដែលមកពីអាមេរិក លោកពិតរំភើបដែលសហការជាមួយ G-devith ជាមួយ៥ឆ្នាំ។

ជាការពិត STING បន្តនាំយកនូវអ្វីដែលថ្មី ហើយការបន្តកិច្ចសហការជាមួយ G-Devith រយៈពេល៥ឆ្នាំនេះ ឆ្លុះបញ្ជាំងចក្ខុវិស័យរបស់ STING ដែលមានគោលបំណងលើកស្ទួយដល់សិល្បករកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ជាក់ស្តែងណាស់ G-Devith បានក្លាយជាតារាកម្ពុជាទី១ លេចមុខនៅលើកំប៉ុង STING ជាប្រេនភេសជ្ជៈអន្តរជាតិ ដែលពុំទាន់មាន STING នៅតាមបណ្តាប្រទេសនានាបានធ្វើនៅឡើយ។

ចំណែកអ្នកគាំទ្រជាច្រើនរបស់ G-Devith បានបង្ហាញក្តីរំភើប និងមិននឹកស្មានថា មានក្រុមហ៊ុនភេសជ្ជៈលំដាប់អន្តរជាតិដូចជា STING បានរៀបចំព្រឹត្តិការណ៍បែបនេះ ឱ្យពួកគាត់បានមើលផ្ទាល់ ក៏ដូចជាមានបទពិសោធន៍កាន់តែកៀកជាមួយនិងអាយដុលរបស់ខ្លួន។ ហើយ តារាល្បីៗ ដ៏សែនស្រស់សោភាក៏មិនខុសពីទស្សនិកដែលចូលរួម ពួកគេបានបង្ហាញអារម្មណ៍រំភើប និងកោតសរសើរចំពោះការរៀបចំការប្រគំតន្រ្តីដ៏អស្ចារ្យមួយនេះ។ ជាពិសេសពួកគេមានមោទកភាពដែលភេសជ្ជៈ STING បានលើកស្ទួយដល់សិល្បករខ្មែរ ក្រៅពីរៀបចំពិធីជប់លៀងខ្នាតយក្ស STING ថែមទាំងបានដាក់រូបភាពតារាកម្ពុជាលោក G-devith នៅលើកំប៉ុង ពោលគឺពុំមានភេសជ្ជៈណាធ្វើពីមុនមក។

STING x G-DEVITH ANNIVERSARY PARTY នាំទស្សនិកជនជាមួយនឹងភាពភ្ញាក់ផ្អើលតាមរយៈបទពិសោធន៍ថ្មីៗជាបន្តបន្ទាប់ ក្រោមវត្តមានរបស់តារារ៉េប G-devith បាននាំទស្សនិកជនទៅកាន់ភាពសប្បាយរីករាយយ៉ាងខ្លាំងតាមរយៈការសម្តែងនូវបទចម្រៀងជាច្រើនបទ បន្ថែមពីលើក្បាច់រាំដ៏ទាក់ទាញ៕

Share This Post: