កីឡា

កីឡាករ De Jong របស់ Ajax បាននិយាយថា ពេលប៉ះ Real Madrid មានអារម្មណ៍ថាពិបាកជាងពេលប៉ះជាមួយក្រុមខ្លាំងរបស់អុីតាលី Juventus

BY
Khmernote Media
April 19, 2019

បន្ទាប់ពីបានទម្លាក់ក្រុមយក្សរបស់អុីតាលីនៅក្នុងទឹកដីពហុកីឡាដ្ឋាន Turin ក្នុងពានយក្សប្រចាំអឺរ៉ុបរួចមក ខ្សែបំរើរបស់ Ajax Frenkie De Jong បាននិយាយថា វាមានការលំបាកសម្រាប់ក្រុមរបស់គាត់ពេលដែលប៉ះជាមួយក្លឹបយក្សនៅអេស៉្បាញ Real Madrid នៅក្នុងពហុកីឡាដ្ឋាន Santiago Bernabeu បន្ទាប់ពីទំម្លាក់ Juventus នៅក្នុងវគ្គ៨ក្រុមចុងក្រោយនៃពាន Uefa Champion League។ Ajax បានយកឈ្នះក្នុងលទ្ធផល ៤ទល់នឹង១នោក្នុងទីក្រុងប្រទេសអេស្ប៉ាញ ហើយបានធ្វើដំណើរទៅវគ្គ៨ក្រុម និងបានយកឈ្នះក្រុមរបស់ Ronaldo នៅក្នុងពហុកីឡាដ្ឋាន Turin ប្រទេសអុីតាលីក្នុងលទ្ធផល ២ទល់នឹង១។

គួរបញ្ជាក់ផងដែរថា កីឡាករខ្សែបំរើ De Jong ដែលនឹងត្រូវចូលរួមនៅក្នុងលីគ La Liga នៅរដូវកាលក្រោយបាននិយាយថា ” ខ្ញុំពិតជាមិនដឹងមែនប្រសិនថានេះជាការលេងដ៏ល្អបំផុតសម្រាប់ជីវិតរបស់ពួកយើង” នេះបើតាមសម្តីរបស់គាត់ប្រាប់ទៅកាសែត RMC Sport។ ហើយគាត់បាននិយាយទៀតថា ” នៅក្នុងទីក្រុងម៉ាដ្រីតវាមានការពិបាកជាង ពីព្រោះពួកយើងបានចាញ់ក្នុងជើងទីមួយ ហើយមិនតែប៉ុណ្ណោះ ក្រុម Juventus គឺជាក្រុមខ្លាំង និងពួកយើងបានបង្ហាញនៅក្នុងតង់ទីពីរនូវអ្វីដែលយើងអាចធ្វើទៅបាន” ។

លើសពីនេះទៅទៀត De Jong ត្រូវបានគេសួរថាមានសង្ឃឹមក្នុងការលើកពាន Champion League ដែរឬទេ ហើយគាត់បានតបទៅវិញថា ”ឈ្នះពាន Champion League? ពួកយើងបានឡើងទៅវគ្គពាក់កណ្តាលផ្ដាចប់ព្រ័ត្រហើយ ហើយយើងមិនមែនជាក្រុមដែលគិតថានឹងអាចលើកពានទេ ប៉ុន្តែប្រាកដណាស់អ្វីក៏អាចទៅរួចដែរ”៕

អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com

Share This Post: