កីឡា

ពេលនេះក្តីសង្ឃឹមរបស់ Manchester United ដែលចង់បានខ្សែការពារកណ្ដាល Koulibaly របស់ Napoli ត្រូវបានរលាយហើយ ដោយកីឡាកររូបនេះបានបញ្ជាក់ថា…

BY
Khmernote Media
April 19, 2019

នៅក្នុងការសំភាសន៍មួយដែលអាចនិយាយថាដូចជាការចាក់ទឹកត្រជាក់ទៅលើក្តីសង្ឃឹមរបស់ក្រុមបិសាចក្រហម Manchester United បានអោយដឹងថា ខ្សែការពាររបស់ Napoli សញ្ជាតិនេសេហ្គាល Kalidou Koulibaly បញ្ជាក់ពីអនាគតសម្រាប់ក្លឹបអុីតាលី និងបញ្ចប់ពាក្យចរចាមអារ៉ាមពីការផ្លាស់ប្តូរនៅរដូវក្តៅនេះ។ កីឡាករ Koulibaly មានវ័យ ២៧ឆ្នាំត្រូវបានក្លឹបបិសាចក្រហមចាប់អារម្មណ៍យូរមកហើយតាំងពីពេលដែលអតីតគ្រូបង្វឹក Jose Mourinho នៅជាគ្រូបង្វឹកមកម្ល៉េះ ហើយឥឡូវនេះក្លឹបមួយនេះក៏នៅតែតាមប្រមាញ់ចងបានកីឡាកររូបនេះមកចូលរួមនៅក្នុងទឹកដី Old Trafford។

ទោះបីជាយ៉ាងណាក៏ដោយខ្សែការពារសញ្ជាតិសេនេហ្គាលរូបនេះបានបញ្ជប់ក្តីស្រមៃរបស់បិសាចក្រហមក្នុងការនាំយករូបគាត់ទៅចូលរួមនៅក្នុងរដូវកាលនេះ ដោយបានបញ្ជាក់នៅក្នុងការធ្វើបទសំភាសន៍ជាមួយកាសែតរបស់ CalcioNapoli ថារូបគាត់សប្បាយចិត្តនឹងបន្តអាជីពជាមួយក្លឹបអុីតាលីមួយនេះ និងរាល់ការនិយាយពីការចាកចេញពីក្លឹបមួយនេះគឺគ្រាន់តែជាកានិយាយមិនផ្លូវការនោះទេ។

ហើយគាត់បាននិយាយបញ្ជាក់ថា ” អនាគតខ្ញុំ? ខ្ញុំគឺជាកីឡាកររបស់ Napoli ហើយខ្ញុំនឹងធ្វើអោយបាន ១០០% ដើម្បីឈ្នះអ្វីម៉្យាងជាមួយនឹងអាវមួយនេះ។ ជាធម្មតាទេនៅក្នុទីផ្សារដោះដូរតែងតែមានការនិយាយលើកឡើងពីនេះពីនោះ ប៉ុន្តែខ្ញុំត្រូវការអ្វីជាការពិត”។ នៅក្នុងនោះដែរ បិសាចក្រហមក៏បានទាក់ទង ដើម្បីចង់បានខ្សែការពារវ័យក្មេងសញ្ជាតិបារាំង Raphael Varane របស់បិសាចស Real Madrid ដែលជាជម្រើសដ៏មានសក្តានុពលមួយរូប។ ទោះបីជាយ៉ាងណា វាមានការលំបាកបន្តិចហើយសម្រាប់ដោះដូរកីឡាកររូបនេះ ខណៈដែលលោកគ្រូបង្វឹកសញ្ជាតិបារាំង Zindane បានមកដឹកនាំសារជាថ្មី និងបញ្ជាក់ថាមានទំនាក់ទំនងល្អជាមួយកីឡាកររូបនេះផងដែរ៕

អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

Share This Post: