ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! ឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆេះឃ្លាំងដែកប្រក់សង្ក័សី និងផ្ទះចំនួន ២ខ្នង អស់ទាំងស្រុង តាមបណ្ដោយមាត់ច្រាំងទន្លេនៅខណ្ឌឫស្សីកែវ កាលពីម្សិលមិញ

    BY Liny Chan September 30, 2024
    សូមប្រុងប្រយ័ត្ន! ឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆេះឃ្លាំងដែកប្រក់សង្ក័សី និងផ្ទះចំនួន ២ខ្នង អស់ទាំងស្រុង តាមបណ្ដោយមាត់ច្រាំងទន្លេនៅខណ្ឌឫស្សីកែវ កាលពីម្សិលមិញ

    កាលពីវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅតាមបណ្ដោយមាត់ច្រាំងទន្លេ ផ្លូវជាតិលេខ៥ ភូមិ០១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ នេះបើយោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

    បើតាមបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅលើផេកផ្លូវការ ហេតុការណ៍​អគ្គិភ័យឆាបឆេះនោះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ និងធ្វើឱ្យឆេះឃ្លាំងដែកប្រក់សង្ក័សី ទំហំ ០៧ម៉ែត្រ X ០៥ម៉ែត្រ, ផ្ទះចំនួន ២ខ្នងអស់ទាំងស្រុង និងឆេះរាលដាលដល់ផ្ទះក្បែរខាងចំនួន ៦ខ្នងផ្ទះទៀតប្រហែល ៣០%។

    ជាមួយគ្នានោះ នៅម៉ោង ១៣:៣០នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនោះ ត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើនឹង ៣២ម៉ែត្រគូប និងក្រុមកាណូតអគ្គិភ័យចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកបូមពីទន្លេ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: