កីឡា

វីរវរហើយ! Dembele ខកចិត្តជាមួយនឹងរដូវកាលដំបូងរបស់គេនៅ Barcelona ហើយពេលនេះកំពុងស្វែងរកផ្លូវចេញពី Barcelona

BY
Khmernote Media
March 14, 2018

ខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele កំពុងស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ក្រោយពីខ្សែប្រយុទ្ធរូបនេះមានការខកចិត្តចំពោះរដូវកាលដំបូងរបស់គេនៅក្នុងក្លឹបយក្សអេស្ប៉ាញមួយនេះ។

ក្លឹបអ្នកមានបុណ្យ Barcelona មិនមានបំណងអនុញ្ញាតអោយគាត់ចាកចេញនៅក្នុងពេលនេះទេ ព្រោះប្រសិនអោយក្លឹបអោយគាត់ចាកចេញនៅក្នុងពេលនេះ Barcelona អាចនឹងខាតបង់ច្រើន ដោយសារតែតម្លៃខ្លួនរបស់ Dembele ពេលនេះធ្លាក់សល់តែ 60លានអឺរ៉ូ ប៉ុណ្ណោះ។ ដូច្នោះក្លឹបពុំទាន់អោយរូបគេចាកចេញពី Barcelona ឡើយ។

យោងតាមសេចក្ដីរាយការណ៍មួយបានអោយដឹងថា៖ ក្លឹបអ្នកមានបុណ្យ Barcelona នឹងអោយខ្សែប្រយុទ្ធវ័យក្មេង Dembele ចាកចេញក្នុងន័យខ្ចីជើង ដើម្បីអោយកីឡាករសញ្ជាតិបារាំងរូបនេះដកស្រង់បទពិសោធន៍និងអភិវឌ្ឍន៍ខ្លួនជាមួយនឹងក្លឹបដទៃទៀត។

បុត្រ

ប្រភព៖ Goal

Share This Post: