ព័ត៌មានជាតិ
សម្តេចបវរធិបតី ប្រកាសពីការប្រើប្រាស់បណ្តាញសង្គម CoolApp ផ្លូវការរបស់សម្តេច ដើម្បីផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់រាជរដ្ឋាភិបាល
BY Liny Chan
September 30, 2024
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែកញ្ញានេះ បានប្រកាសប្រើប្រាស់បណ្តាញសង្គម CoolAPP របស់សម្តេច ដើម្បីនឹងបន្តផ្តល់ជូនព័ត៌មាន និងការងាររបស់សម្ដេចជូនសាធារណ:ជនកាន់តែទូលំទូលាយបន្ថែមទៀត។

CoolApp គឺជាបណ្តាញទំនាក់ទំនងសង្គម Chat ដែលជាស្នាដៃរបស់កូនខ្មែរលើកដំបូងបង្អស់របស់កម្ពុជា សម្រាប់បំពេញបន្ថែមឱ្យការទំនាក់ទំនង និងទទួលព័ត៌មាន ហើយនេះគឺជាជម្រើសបន្ថែមទៀតសម្រាប់បងប្អូន អ៊ំពូមីង តាយាយ ក្នុងការទទួលបានអំពីព័ត៌មាន ក៏ដូចជាការងារផ្លូវការរបស់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី តាមរយ:តំណភ្ជាប់ខាងក្រោម៖


ប្រភព៖ ក្រសួងព័ត៌មាន