ថាម៉េច!! ក្រុមសេះបង្កង់ Juventus ចង់យកខ្សែប្រយុទ្ធមួយរូប ដើម្បីដោះដូរយក Mohamad Salah របស់ហង្សក្រហមក្នុងគោលបំណងសំរួលដល់ Ronaldo?
- April 20, 2019
ថ្មីៗនេះ បន្ទាប់ពីក្លឹបយក្សអុីតាលីធ្លាក់ចេញពីពាន UEFA Champion Leauge ដោយក្រុមមកពីហូឡង់ Ajax មក ក្លឹប Juventus កំពុងតែរត់រកបង្គោលមួយសម្រាប់ផ្លាស់ប្ដូរស្ថានការនាពេលខាងមុខនេះ។ តាមរយៈការរាយការណ៍របស់កាសែតមួយនៅក្នុងប្រទេសអុីតាលីបានអោយដឹងថា ដើម្បីសម្រួលដល់ Ronaldo ក្លឹបយក្ស Juventus បានកំពុងរៀបចំនឹងត្រៀមលះបង់កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីន Dybala ហើយជំនួសដោយខ្សែប្រយុទ្ធសញ្ជាតិអេស្សុីប Mohamad Salah របស់ក្លឹប Liverpool។
ប៉ុន្តែការចរចារនេះហាក់ដូចជារាងនៅឆ្ងាយបន្តិច ផ្ទុយទៅវិញការដោះដូរទៅ Juvetus ច្បាស់ណាស់ថាជាជម្រើសដ៏ល្អសម្រាប់លើកពាន UCL នោក្នុងរដូវកាលក្រោយ ខណៈដែរ Ronaldo កំពុងតែត្រូវការអ្នកដែលអាចជួយក្នុងការចែកបាល់បានល្អ ដើម្បីអោយគាត់អាចរកគ្រាប់បាល់បានស្រួលជាងនេះដើម្បីក្រុមរបស់គាត់។ គួរបញ្ជាក់ផងដែរថា កីឡាករ Dybala បានបង្ហាញពីការពេញចិត្តសម្រាប់ក្រុមប៉ុន្តែដូចជាមិនស្រូវល្អដូចពីរដូវកាលមុនៗទេ ហើយនៅពេលនេះមានក្លឹបមួយចំនួនកំពុងតែចង់បានរូបគេអោយចូលរួមនៅក្នុងរដូវកាលក្រោយនេះ។ តើអាចនឹងកើតឡើងទេក្នុងការប្តូរគ្នារវាង Dybala និង Salah? ហើយវាអាចជាការចរចា និងព័ត៌មានមួយសម្រាប់ការដោះដូរកីឡាករនៅក្នុងរដូវក្តៅនេះ ប្រសិនវាអាចកើតឡើងមែននោះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportsAsia
- Share This Post:










