បង De Gea សុំទោសអ្នកគាំទ្រ បន្ទាប់ពីបិសាចក្រហម Manchester United ចាញ់ក្រុម Everton ៤ទល់នឹង០
- April 22, 2019
កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមបិសាចក្រហម Manchester United បានរបូតគ្រាប់បាល់រហូតដល់ទៅ៤គ្រាប់នៅក្នុងក្របខ័ណ្ឌ English Premier Leauge នៅពេលដែលចេញទៅលេងផ្ទះរបស់ក្រុម Everton។ ក្រោយពីការប្រកួតត្រូវបានបញ្ជាប់ កីឡាករអ្នកចាំទីទី១ របស់ក្រុម Manchester បានបង្ហាញនូវអារម្មណ៍សោកស្តាយ និងបានធ្វើការសុំទោសនៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនផងដែរ។ ក្នុងនោះគាត់បាននិយាយរៀបរាប់ថា ”ខ្ញុំមិនអាចរៀបរាប់ពីអារម្មណ៍មួយនេះបានទេនៅពេលនេះ ហើយក្នុងនាមខ្ញុំជាប្រធានក្រុម ខ្ញុំគិតថាការលេងរបស់យើងក្នុងការប្រកួតមុននេះ ក្រុមយើងលេងមិនបានល្អទាល់តែសោះ។ ខ្ញុំសូមសុំទោសអ្នកគាំទ្រទាំងអស់គ្នាផងដែរ ហើយក៏សូមអរគុណសម្រាប់ការគាំទ្រដោយគ្មានលក្ខខ័ណ្ឌរបស់អ្នកទាំងអស់គ្នា”។
កាលពីយប់មិញនេះ យើងឃើញថាកូនក្រុមរបស់លោក Ole Gunnar Solskjear ហាក់ដូចជាមិនបានបង្ហាញទម្រង់លេងបានល្អសោះ ដែលធ្វើអោយក្រុមម្ចាស់ផ្ទះស៊ុតបញ្ចូលទីបានយ៉ាងច្រើនគ្រាប់ទៅលើក្រុមខ្លួន ហើយជាពិសេសសម្រាប់អ្នកចាំទីសញ្ជាតិអេស្ប៉ាញក៏បានបង្ហាញនូវអារម្មណ៍សោកស្តាយ។ គួរបញ្ជាក់ផងដែរថា ក្រុមបិសាចក្រហម Manchester United នឹងត្រូវប៉ះជាមួយក្រុមដែលមកពីទីក្រុងជាមួយគ្នាគឺ Manchester City នៅក្នុងក្របខ័ណ្ឌ Premier League ខណៈដែលក្រុមទាំងពីរនេះសុទ្ធតែត្រូវការឈ្នះដូចគ្នា ដោយ Manchester City កំពុងតែត្រូវការពិន្ធុដើម្បីដណ្តើមពាន English Premier League ជាមួយហង្សក្រហម Liverpool៕

អត្ថបទ៖ សុគុណា
ប្រភព៖ Foxsportsasia
- Share This Post:









