កីឡា

នោះ! អ្នកគាំទ្របាល់ទាត់ជាច្រើនបានប្រតិកម្មលើកីឡាករ Christiano Ronaldo បន្ទាប់ពីគាត់បានលើកដបស្រាផឹកយ៉ាងជោកជាំ

BY
Khmernote Media
April 22, 2019

កាលពីថ្ងៃសៅរ៍នេះ ក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុម Firentina ដែលជាការប្រកួតនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអុីតាលី Serie A ក្នុងលទ្ធផល ២ទល់នឹង១ ហើយក្រុមJuventus បានលើកពានក្នុងលីគផងដែរបន្ទាប់ពីការប្រកួតបានបញ្ចប់ដោយនាំមុខក្រុមនៅលេខរៀងទី២ ចំនួន ២០ពិន្ទុ ហើយបើទោះបីជាការប្រកួតនៅសល់រហូតដល់ទៅ៥ប្រកួតទៀតមុនចប់រដូវកាលក៏ដោយ។ ហើយមិនតែប៉ុណ្ណោះ ក្លឹបយក្សអុីតាលីមួយនេះ បានលើកពានក្នុងលីគ Serie A ចំនួន ៨លើកជាប់ៗគ្នា ប៉ុន្តែផ្ទុយទៅវិញវាហាក់ដូចជាមិនមានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាងកីឡាករ Christiano Ronaldo ទៅវិញ។

គួរបញ្ជាក់ផងដែរថា Ronaldo បានក្លាយជាកីឡាករដំបូងដែលឈ្នះពាននៅក្នុងលីគបីផ្សេងគ្នាដូចជា English Premier League ជាមួយបិសាចក្រហម ពាន La Liga ជាមួយក្រុមអធិរាជស Real Madrid និងពាន Serie A ជាមួយ Juventus។ ផ្ទុយទៅវិញ រូបគាត់ផ្ទុះការរិះគន់ពីសំណាក់អ្នកគាំទ្របាល់ទាត់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីគាត់បានអបអរ ហើយលើកដបស្រាផឹកដើម្បីជ័យជំនះរបស់ក្រុមទៅវិញ។ បន្ថែមពីនេះទៅទៀត Ronaldo ត្រូវបានគេជឿជាក់ថាជាកីឡាករដែលមិនទទួលទានគ្រឿងស្រវឹងជាមួយនឹងហេតុផលខុសៗគ្នា ប៉ុន្តែបន្ទាប់ពីឈ្នះពាន ខ្សែប្រយុទ្ធរបស់ Juventus ត្រូវបានគេឃើញគាត់លើកដបស្រាសុាំប៉ាញ ដែលជាហេតុធ្វើអោយអ្នកគាំទ្រជាច្រើនបញ្ជេញប្រតិកម្ម៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportsAsia

Share This Post: