ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវគេច្រណែននឹងសំណាងគាត់គ្រប់គ្នា មិនត្រឹមតែបានប្រពន្ធស្អាតទេថែមបាច់ចំនាយថ្លៃបណ្ណាការទៀត ព្រោះតែ…

    BY Khmernote Media March 14, 2018
    បុរសម្នាក់ត្រូវគេច្រណែននឹងសំណាងគាត់គ្រប់គ្នា មិនត្រឹមតែបានប្រពន្ធស្អាតទេថែមបាច់ចំនាយថ្លៃបណ្ណាការទៀត ព្រោះតែ…

    ប្រទេសចិន ៖ ប្រជាជនក្នុងតំបន់អាស៊ីមានទំនៀមទំលាប់និងការរៀបចំច្រើននៅក្នុងការរៀបចំពិធីមង្គលការអោយកូនៗរបស់ពួកគេ វាជាហេតុធ្វើអោយមានការចំនាយប្រាក់ច្រើនជាពិសេសខាងកូនកំលោះត្រូវមានកាដូ រឺ បណ្ណាការជូនខាងស្រីថែមទៀត។ ប្រភពព័ត៌មាន​ចិនមួយបានចុះផ្សាយរឿងរំជើបរំជួលពេញបណ្តាញសង្គមមួយ ដែលធ្វើអោយមនុស្សប្រុសមិនតិចទេដែលច្រណែន ដោយសារ​តែបុរសម្នាក់មិនត្រឹមតែបានប្រពន្ធដ៏ស្រស់ស្អាតទេ ​ថែមទាំងមិនបាច់ចំនាយលើថ្លៃបណ្ណាកាទៀត។ រឿងរ៉ាវកូនកំលោះចិន និងកូនក្រមុំជនជាតិអ៊ុយក្រែត្រូវបានមនុស្សម្នាជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមចាប់អារម្មណ៍។

    មានអ្នកខ្លះសរសើរថាបុរសម្នាក់នេះពិតជាមានសំណាងខ្លាំងណាស់ដែលបានប្រពន្ធស្រស់ស្អាតម្នាក់ហើយថែម ទាំងមិនបាច់ត្រូវចំនាយប្រាក់ថ្លៃបណ្ណាការជូនខាងស្រីទៀត។ តាមប្រភពបានអោយដឹងថាស្នេហារបស់គេទាំងពីរបានកើតឡើងកាលពីឆ្នាំ២០១៦ នៅពេលដែលកូនក្រមុំធ្វើការជាអ្នកបកប្រែនៅក្នុងទីក្រុង Beijing។ កូនក្រមុំបានប្រាប់ថានាងមានការចាប់អារម្មណ៍លើកូនកំលោះរបស់ខ្លួនបន្ទាប់ពីបានជួបគេ គេជាមនុស្សដែលមានសណ្តានចិត្តល្អ ហើយគេតែងតែនាំភាពរីករាយមកអោយនាង។
     ពួកគេបានទាក់ទងគ្នាក្រោយពីបានធ្វើដំណើរកំសាន្តទៅកន្លែងជាច្រើនជាមួយគ្នា រហូតមកដល់ចុងឆ្នាំនេះពួកគេបានសម្រេចចិត្តបង្កើនទំនាក់ទំនងពីគូសង្សារមកក្លាយជាស្វាមីភរិយានឹងគ្នាវិញ។ នាខែតុលា ឆ្នាំ២០១៧ ពួកគេបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា។ ប្រហែលដោយសារតែវប្បធម៌ខុសគ្នាគ្រួសារខាងកូនក្រមុំមិនបានទាមទារអោយកូនកំលោះចំនាយលើថ្លៃអំណោយសំរាប់ជូនពួកគាត់ទេ។ ទាំងដែលការពិតក្នុងប្រទសចិនកូនកំលោះត្រូវទិញអំណោយជូនទៅគ្រួសារខាងស្រីដែលអំណោយទាំងនេះអាចជាផ្លែឈើ ស្ករគ្រាប់ នំ គ្រឿងអលង្ការ ផ្ទះ រថយន្តជាដើម រួមនឹងប្រាក់ថ្លៃបណ្ណាការទៀតផង។ កាលពីថ្ងៃសុក្រអាទិត្យមុននេះពួកគេបានរៀបចំពិធីមង្គលការជាមួយគ្នានៅទីក្រុង​ Yangcheng ខេត្ត Shanxi ក្រោមការចូលរួមពីសំណាក់គ្រួសារនិងមិត្តភក្តិរបស់ពួកគេ៕




     ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay